ខេត្តកណ្តាល៖ រថយន្តមិតស៊ុយប៊ីស៊ីត្រាយតុនបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងបើកនៅខាងមុខបណ្តាលឲ្យបុរសម្នាក់ដួលបោកទៅលើផ្លូវជាតិរងេបួសយ៉ាងធ្ងន់ រហូតបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ។ ដោយឡែកអ្នបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ក្រោយពីបើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យមនុស្សស្លាប់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា រថយន្តបង្កម៉ាកមិតស៊ុយប៊ីស៊ីត្រាយតុន ពណ៌ទឹកប្រាក់ពាល់ស្លាកលេខភ្នំពេញ2K-0673 បើកបរដោយឈ្មោះអឿន វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិវាលទន្សាយ ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ស្គាល់ឈ្មោះតាមរយៈអ្នករួមដំណើជាមួយ) ។ ជនរងគ្រោះឈ្មោះ សៀង ធឿន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ ជាកម្មករ មានទីលំនៅក្នុងភូមិបាក់ឆ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូធុនសេ១០០កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុានជ្រុលទៅបុកម៉ូតូធុនសេ១០០កូរ៉េដែលបើកបរនៅខាងមុខចំពេញមួយទំហឹង បណ្តោលឲ្យម៉ូតូនិងអ្នកបើកបរដួលបោកទៅលើផ្លូវរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។ បន្ទាប់ពីបុកម៉ូតូបណ្តាលឲ្យមនុស្សស្លាប់អ្នកបើកបរបានព្យាយាមបន្ថែមល្បឿនគេចទៅទិសខាងលិចបានប៉ុន្មានគីឡូម៉ែត្រ ឈប់រថន្តទុកចោលនៅភូមិត្រពាំងរាំង ឃុំព្រៃពួជស្រុកអង្គស្នួល រួចគេចខ្លួនបាត់ ។
ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកសហការជាមួយនគរបាលប៉ុស្តិ៍ចុះធ្វើការវាស់វែងនិងធ្វើកំណត់ហេតុដកហូតវត្ថុតាងបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិចប្រគល់ទៅ់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ