ខេត្តស្ទឹងត្រែងៈ រថយន្តសាំយ៉ុងដឹកឈើរបស់មេឈ្មួញជើងខ្លាំងប្រចាំស្រុកសៀមប៉ាងត្រូវបានកម្លាំងកងរាជ អាវុធហត្ថខេត្តស្ទឹងត្រែងដេញចាប់បាននិងឃាត់ខ្លួនតៃកុងឡានម្នាក់គ្រាដែលដឹកជញ្ចូនឈើកាលពីម៉ោង១០និង៤០នាទីព្រឹកថ្ងៃ២៩កក្កដា ២០១៧ស្ថិតក្នុងចំនុចជិតផ្លូវចូលបក្សីមេគង្គក្នុងសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង។សមត្ថកិច្ចអោយដឹងថាជនសង្ស័យជាតៃកុងឡានដឹកឈើនោះសូដារ៉ាភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិកញ្ចាញគោកឃុំព្រែកមាសស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។
ប្រភពអោយដឹងថារថយន្តដឹកឈើនោះគឺរបស់ឈ្មោះណាក់ភេទប្រុសរស់នៅភូមិកញ្ចាញគោកហើយតែងតែដឹកឈើពីស្រុកសៀមប៉ាងចូលទៅលក់ក្នុងសិប្បកម្មក្នុងក្រុងស្ទឹងត្រែងជារៀងរាល់ថ្ងៃហើយពេលខ្លះ ដឹកបន្តយកទៅយកទៅលក់នៅខេត្តរតនៈគីរីចេញទៅក្រៅប្រទេស ។
ប្រភពបន្តថា ថ្ងៃនេះគឺជាថ្ងៃសយរបស់មេឈ្មួញនោះហើយមើលទៅទើបត្រូវអាវុធហត្ថបង្ក្រាបបានតែម្តង។ មន្ត្រីកង អាវុធហត្ថខេត្ត អោយដឹងថា ឈើដែលបង្ក្រាបបាននោះមានចំនួន២៦ដុំដែលមានមុខកាត់១២ឡើងទៅប្រវែង២មែត្រ។បច្ចុប្បន្នឈើប្រណិតត្រូវបានកម្លាំងកងរាជអាវុធហត្ថប្រគល់ទៅជំនាញរដ្ឋបាលព្រៃឈើហើយ ចំណែករថយន្តត្រូវរក្សាទុកក្នុងទីបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង។
គួរបញ្ចាក់ថាមេឈ្មួញជនជាតិយួននិងខ្មែរជាច្រើននាក់បច្ចុប្បន្នបានចូលទិញឈើក្នុងស្រុកសៀមប៉ាងហើយគេមិនទាន់ឃើញគណៈបញ្ចាឯកភាពស្រុកចេញបទបញ្ចាចុះបង្ក្រាបនៅ ឡើយទេ សង្ស័យតែទទួលបានលាភសក្ការៈពីក្រុមឈ្មួញទើប បណ្តែត បណ្តោយអោយការកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ចូន ប្រើប្រាស់រូបភាពបន្លំដឹកជញ្ជូនឈើបានដោយរលូន តាមរូបភាពដឹកភ្ញាវដាក់ឈើក្រោម បន្លំភ្នែកសមត្ថកិច្ច ហើយចុះទូកតាមទឹក សឹងតែរាល់យប់ នឹងថ្ងៃសមត្ថកិច្ចធ្វើមិនដឹងគាប់ជួនពេលនេះជារដូវវស្សា ហើយសមត្ថកិច្ចខេត្តពេលនេះ ចុះបង្ក្រាបកង់ត្រូលជជុះ ចំពោះតែអ្នកសារព៍ត៌មានតែប៉ុណ្ណោះ ព្រោះជាឆ្អឹងទទឹងកសមត្ថកិច្ច ទុកឲ្យឈ្មួញរកស៊ីដឹកជញ្ចូនឈើខុសច្បាប់ ធ្វើសកម្មភាពយ៉ាងអណាធឹប្បតេយ្យហើយមានមន្ត្រីមេព្រៃនឹងស្ថាប័ណ្តជំរុះមើលផ្លូវឲ្យឈ្មួញខណៈពេលឈ្មួញធ្វើសកម្មភាព ពព្រឹត្តិបទល្មើសផ្ទុយនឹងបទបញ្ចារបស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងធ្ងុនថ្ងបំផុត ៕ មាស សុផាត