មន្រ្តីជំនាញ ៖ ឈើប្រណីតធ្នង់ជិត២០ម៉ែត្រត្រីគុណដឹកបង្កប់តាមរ៉ឺម៉ក និងរថយន្តដឹកអេតចាយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញរាយការណ៍មកថា ឈើប្រភេទណិតធ្នង់ជិត ២០ម៉ែត្រត្រីគុណ គេឃើញដឹកបង្កប់តាមម៉ូតូសណ្ដោងរឺម៉ក និងរថយន្តដឹកអេតចាយ ចូលពួនសំងំទាំងកណ្ដាលថ្ងៃសង្ស័យជាប់ពាក់ព័ន្ធមន្រ្តីជំនាញ។

ប្រភពព័ត៌មានខាងលើបន្តថា ម៉ូតូសណ្ដោងរឺម៉កដឹងអេត ចាយបង្កបើឈើចំនួន ៣គ្រឿង និងរថយន្តហុកឡចំនួន ១គ្រឿង កំពុងពួនសំងំបន្លំជាមួយអ្នកភូមិ ត្រង់ចំណុចភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ម៉ូតូសណ្ដោងរឺម៉ក និងរថយន្តដឹកអេតចាយបង្កប់ឈើប្រភេទប្រណិតធ្នង់ខាងលើនេះ ពួកគេនាំគ្នាលើកឡើងត្រង់ចំណុចមុខផ្នែករដ្ឋបាលព្រៃឈើវាលវែង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយក្នុង ១ម៉ូតូសណ្ដោងរឺម៉កឈើមិនក្រោមចំនួន ៣ម៉ែត្រត្រីគុណនោះទេ ចុះម៉ូតូសណ្ដោងរឺម៉កទាំងអស់មានចំនួន ៣គ្រឿងក៍ច្រើនម៉ែត្រត្រីគុណនោះដែរ និងរថយន្តចំនួន ១គ្រឿងទៀត ដែលគេអាចផ្ទុកឈើក៍មិនក្រោម ៦ម៉ែត្រត្រីគុណនោះដែរ ហើយបែបទំនងបែកការទើបមានអ្នកផ្ដល់ព័ត៌មានពីមន្រ្តីស្ថាប័នណាមួយឲ្យចូលពួនសំងំបែបនេះនោះ ពិសេសជាងនេះក៍គេដឹងដែរថាក្រុមឈ្មួញទាំងនេះបានរត់ការស្ទើរតែសព្វគ្រប់ទាំងអស់សំរាប់ខេត្តពោធិ៍សាត់ ប៉ុន្តែការគេចវែសបែបនេះអាចទទួលបានពីមន្រ្តីថ្នាក់លើណាមួយចុះធ្វើការក៍ឲ្យពួនសំងំសិនទៅ។

បញ្ហាខាងលើ៖ លោក ហង្ស វណ្ណថន នាយរង និងនាយផ្នែករដ្ឋបាលព្រៃឈើក្រវាញស្ដីទីបានឲ្យតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នេះថា លោក នឹងចាត់មន្រ្តីចុះមកធ្វើការងារនេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print