រថយន្តក្រឡុកស៊ីម៉ងក្រុមហ៊ុនរូបអូត បើកទាក់ដើមឈើ បណ្ដាលឲ្យបាក់រលំគល់ទាំងស្រុង អ្នកបើកបររត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ដេីមឈេឺ០១ដេីម ដែស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩និងកែងផ្លូវលេខ២៤០ បានបាក់ដួលរលំទាំងស្រុង ខណៈដែលរថយន្តក្រឡុកស៊ីម៉ងមួយគ្រឿង បើកទាក់មែកឈើទាញដួលហើយ អ្នកបើកបររថយន្តបង្កហេតុនោះ បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ សំណាងល្អមិនបាក់ត្រូវប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនោះទេ ។

ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ១៩ កែងផ្លូវលេខ២៤០ សង្កាត់ចតុមុខ.ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាកHINO ជាប្រភេទក្រឡុកស៊ីម៉ង ក្រុមហ៊ុនអូត ពាក់ស្លាកលេខភ្នំពេញ ៥A ០៨៦៨ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុតៃកុងឡាន.បានរត់គេចខ្លួនបាត់។
រថយន្តបង្កត្រូវសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ននៅសាលាខណ្ឌដូនពេញ ដោយរកម្ចាស់ឲ្យចូលមកដោះស្រាយសងទ្រព្យសម្បត្តិរដ្ឋ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print