ភ្នំពេញ ៖ ករណីឆក់ប្លន់កើតមានជារៀងរាល់យប់នៅក្នុងទឹកដីខណ្ឌដូនពេញដែលបង្កភាពភ័យខ្លាចដល់ប្រជាពល រដ្ឋដោយសារតែសមត្ថកិច្ចអសមត្ថភាពក្នុងកាបង្ក្រាបធ្វើអោយបទល្មើសនៅក្នុងមូលដ្ឋានកាន់តែកក្រើកឡើង។
បុរសនារីពីរនាក់ត្រូវជនសង្ស័យមួយក្រុមមានគ្នា៣ នាក់ធ្វើសកម្មភាពគំរាមវាយប្លន់យកម៉ូតូហុងដាឌ្រីម សង់សេរីឆ្នាំ២០១០មួយគ្រឿងទៅបាត់ស្រមោល ខណះដែលពួកគាត់នាំគ្នាមកអង្គុយលេងនៅតាមសួនជួរម៉ាត់ទន្លេរទល់មុខភោជនីដ្ឋាន Riverhouse។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង២៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ ជួរម៉ាត់ទន្លេ ទល់មុខភោជនីដ្ឋានRiverhouse ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ដា រ៉ូ ភេទប្រុសអាយុ ២៣ឆ្នាំ ជាបុគ្គលិកអង្កា សហធន់ នៅខេត្តកណ្ដាល និងម្នាក់ទៀតឈ្មោះ សេង លីណា ភេទស្រីអាយុ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយកន្លែង ស្នាក់នៅម្ដុំបឹងសាឡាង។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅនោះម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១០ ពណ៍ខ្មៅពាក់ស្លាកលេខ តាកែវ1E-4102 ។
តាមសម្ដីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុពួកគាត់ទើបតែចេញមកពីញាំអាហារនៅកោះពេជ្យរួចក៏នាំគ្នាមកអង្គុយលេងនៅជួរម៉ាត់ទន្លេទល់មុខភោជនីដ្ឋានRiverhouseដែលជាកន្លែងកើតហេតុនិងទុកម៉ូតូជិតខ្លួន។ ប្រភពបានបន្តថា ពេលដែលកំពុងតែអង្គុយ លេងស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៣នាក់ដើរមកជិតហើយគំរៀមវាយប្លន់យកម៉ូតូរបស់ខ្លួនដោយ មានភិតភ័យខ្លាំងពេកខ្លួនក៏ដើរចេញហើយជនសង្ស័យក៏យកម៉ូតូរបស់ជនរងគ្រោះនាំគ្នាជិះគេចខ្លួនបាត់ស្រមោលដោយមិនរំខានដល់សមត្ថកិច្ចឡើយ។
ក្រោយពីកើតហេតុជនរងគ្រោះបាននាំគ្នាដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សាកណ្ដាលទី១ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវចាប់ជនសង្ស័យមកកាត់ទោសតាមផ្លូវច្បាប់ ។
គួររំលឹកថា នៅតំបន់ជួរម៉ាត់ទន្លេតាមបណ្ដោយផ្លូវព្រះសុីសុវត្តិគឺតែងតែមានករណីវាយប្លន់យកម៉ូតូនិងគ្រឿងអលង្កាជាច្រើនករណីផងដែរហើយមុខសញ្ញាពេលដែលមកធ្វើសកម្មភាពប្លន់គឺមិនដែលមានយាន្ដជំនិះនោះទេ គឺដើរមកប្លន់តែម្ដង តែសមត្ថកិច្ចនៅតែមិនអាចកំណត់មុខសញ្ញាបានដែលធ្វើអោយពួកគេតែងតែធ្វើសកម្មភាពជាញឹកញាប់៕សុខាសែនជ័យ