ភ្នំពេញ ៖ ក្មេងទំនើង១ក្រុមបានចេញពីផឹកសុីស្រវឹងស្រឿងៗ ហើយជិះម៉ូតូអាងគ្នាច្រើន ពេលឃើញគេគ្នាតិចនិងទើសមុខផង ក៏ជិះទៅវៃដែលកំពុងតែធ្វើដំណើរតាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង ២០នាទីរសៀល ថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុងព្រៃស ក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃស ខណ្ខដង្កោ ។
ជនរងគ្រោះដែលត្រូវគេជិះម៉ូតូមកវៃ មានឈ្មោះ សួន សុផានិត ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិខ្វារកើត សង្កាត់ដង្កោ ខណ្ខដង្កោ។
ហើយបក្សពួកខាងជនបង្កដែលឃាត់ខ្លួនបានមានឈ្មោះ សយ គឹមសាន្ត អាយុ១៦ឆ្នាំមុខរបរជាសិស្ស ស្នាក់នៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័ ខណ្ខមានជ័យ។
តាមសម្ដីជនរងគ្រោះបានប្រាប់អោយដឹងថា ក្រុមពួកគាត់កំពុងតែជិះម៉ូតូដែលមានគ្នា៦នាក់កំពុងធ្វើដំណើរតាមផ្លូវបេតុងព្រៃស ខណៈកំពុងតែជិះម៉ូតូសុខៗ ស្រាប់តែមានក្រុមក្មេងទំនើងមានគ្នាប្រហែល២០ទៅ៣០នាក់បានមកដល់ក្បែរគាត់ហើយទាញខ្សែរក្រវាត់បានវាយមកលើក្រុមពួកគាត់ និងបានផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះបានជួយហើយដេញចាប់បានម្នាក់ក្នុងចំណោមបក្ខពួកគេ២០ទៅ៣០នាក់នោះ ។
ក្រោយពេលកើតហេតុសម្ថតកិច្ចមូលដ្ឋានបាននាំខ្លួនយុវជនបង្កហេតុ និងយុវជនរងគ្រោះទៅប៉ុស្តិនគរបាលព្រៃសដើម្បីសាកសួរនិងបញ្ចូនបន្តទៅអធិកាដ្ឋាននគរបាលខណ្ខដង្កោចាត់ការតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ