ប្រជាពលរដ្ឋចាប់ចោរកាច់សោរម៉ូតូ​ប្រគល់​ឲ្យសមត្ថកិច្ចប៉ុស្ដិបឹងទំពុនយកស្នាដៃ

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ធ្វើសកម្មភាព​កាច់សោ​រ​ ក​ ម៉ូតូមិនបានសម្រេចត្រូវម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋឃើញទាន់ស្រែកឆោឡោនិងដេញតាមចាប់បាននាំគ្នាវាយបែកក្បាលហូឈាមស្រោចខ្លួនទើបប្រគល់សមត្ថកិច្ច ។ ហេតុការណ៍​បង្កការភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣១​ ខែកក្ដដាឆ្នាំ២០១៧​ នៅត្រង់ចំណុចមុខផ្ទះអត់​លេខ​ ផ្លូវបេតុង៣២ BT ក្រុម៨​ ភូមិក្បាលទំនប់២​ សង្កាត់បឹង​ទំពុន​ ខណ្ឌមានជ័យ   ។

ជនសង្ស័យ​មានឈ្មោះ​ សុខ​ ស៊ីថា​ អាយុ​៣២ឆ្នាំ​  មុខរបរ​ រត់​តាក់ស៊ី​ម៉ែត្រ​ ស្នាក់នៅ​ ក្នុង​ឡាន​ ដកហូត​ ឧបករណ៍​សំរាប់​កាច់​ករ​ម៉ូតូ​ចំនួន​១​ សោរ​លេខ​១០​ចំនួន​១​​ ចំណែក​ជនរងគ្រោះ​ជាម្ចាស់​ម៉ូតូ​មានឈ្មោះ​ កាប​ ផល្លា​ ភេទ​ប្រុស​ ៣០​ឆ្នាំ​ មុខរបរ​ លក់​សាច់​ប៉ាតេ​  ស្នាក់នៅ​កន្លែង​កើត​ហេតុ​ខាងលើ ។

យោងតាមសម្ដីសាក្សីដែលឃើញហេតុការ​ បានប្រាប់ឲ្យ​ មុនពេលកើតហេតុគេឃើញជនសង្ស័យដើរទៅដើរមកចំនួន២ទៅ៣ដង​ ដោយមានការសង្ស័យក៏ចាំតាមមើល​ លុះ​ដល់​ ម៉ោងកើតហេតុក៏ប្រទះឃើញជនសង្ស័យកុំពុងធ្វើសកម្មភាពយកដែកកាច់សោរ​ ម៉ូតូ​ ក៏ស្រែកឆោឡោពេលនោះជនសង្ស័យបានរត់បំណងគេចខ្លួនតែត្រូវប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ​នាំគ្នាជួយដេញតាមចាប់បានរួចស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួនបែកក្បាលហូឈាមជោគខ្លួន​ ភ្លាមៗសមត្ថកិច្ចក៏បានទៅហើយយកជនសង្ស័យទៅអោយ​ពេទ្យលាងរបួសនិងដេរ​  ។ រីឯ​ ម៉ូតូ​ជនរងគ្រោះ​ ដែលជនសង្ស័យកាច់ក៏​នោះ​ម៉ាក​ ឌ្រីម​សង់​សេរី​ចាស់​ ពណ៌ខ្មៅ​ អត់មានស្លាកលេខ​ ។

ប្រភពដដែលបានបន្តថា៖​ នៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅគឺតែងតែមានសកម្មភាពគាល់ផ្ទះនិងកាច់សោរម៉ូតូជាញឹកញាប់មិនដែលឃើញសមត្ថកិច្ចចាប់បាននោះទេ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ​ បឹងទំពុនដើម្បីអោយសមត្ថកិច្ចចាត់តាមផ្លូវច្បាប់ ចំណែកជនសង្ស័យសមត្ថកិច្ចធ្វើការសាកសួរ​និងកសាងសុំណុំរឿងដើម្បីបញ្ជួនទៅកាន់អធិការដ្ឋាន​ នគបាលខណ្ឌ​ មានជ័យ​ ចាក់ការបន្តតាមផ្លូវច្បាប់​  ៕ ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print