រថយន្តដឹកថ្មលើសទម្ងន់ចំនួន៥គ្រឿងត្រូវ មន្ត្រីក្រសួងសារធារណៈការ និងដឹកជញ្ជូនឃាត់ផាកពិន័យច្រើនលានរៀល

ចែករំលែក៖

ខេត្តតាកែវ ៖ រថយន្តដឹកថ្មធំៗដែលដឹកលើសទម្ងន់កំណត់ចំនួន៥គ្រឿងត្រូវបាន មន្ត្រីក្រសួងសារធារណៈការ និង​ដឹក​ជញ្ជូន ចាប់ផាកពិន័យជាច្រើនលានរៀលក្រោយពីប្រមានមិនស្តាប់ ។ ហេតុការណ៍ចាប់ឃាត់នេះធ្វើឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក ស្ថិតនៅលើផ្លូវខេត្តលេខ ១២៩ ចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ក្នុង ភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

តាមរបាយការណ៍របស់មន្ត្រីមន្ទីសារធារណការនិងដឹកជញ្ជូនខេត្តតាកែវបាន បង្ហាញថា ក្រុមរថយន្តដឹកជញ្ជូនថ្មទាំងនេះគឺយកទៅផ្គត់ផ្គង់អោយក្រុមហ៊ុន លោកឧញ៉ា អ៊ុត ធី ដែលបានធ្វើឲ្យខូចផ្លូវ ខេត្ត និងផ្លូវជាតិផ្សេងទៀតដោយ​សារ​តែ រថយន្តទាំងនេះដឹកជញ្ជូនលើសទម្ងន់ ក្នុង មួយរថយន្តរហូតដល់២០តោន ។

លោក សួន សុទ្ធា អនុប្រធានមន្ទីរ សារធារណៈ និងដឹកជញ្ជូនខេត្តតាកែវបានឲ្យដឹងថា ការចុះបង្រ្កាបនេះក្រោមការ បញ្ជារផ្ទាល់ពីលោក សេង ឈួន អនុរដ្ឋលេខាធិការទប់ស្កាត់បទល្មើសដឹកជញ្ជូនខុសច្បាប់ និងលើសទម្ងន់កំណត់នៃក្រសួងសារធារណៈការ និងដឹកជញ្ជូន រថយន្ត៤គ្រឿងបានព្យាយាមរត់គេចយកថ្មដែល ដឹកយកទៅចាកចោលតែត្រូវបានកម្លាំង ជំនាញសហការណ៍ជាមួយនគរបាលស្រុកព្រៃកប្បាសបានឃាត់ប្រមូលយកមកវិញ និងបានយករថយន្តទាំងនោះទៅប្រមូលថ្មឡើងវិញ។

លោកបានបន្តរទៀតថា រថយន្ត ទី១ ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-6127 ទី ២ ម៉ាក ហ៊ីយ៉ាន់ ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A-1482 ទី៣ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D-8452 ទី៤​ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D-9172 និង ទី៥ម៉ាកហ៊ីយ៉ាន់ដាយ គ្មានស្លាកលេខ ។

លោក មិន រ៉ាវី អនុរដ្ឋលេខាធិការក្រសួង តំណាងឲ្យលោក សេង ឈួ បានឲ្យដឹងថាក្រោយពីថ្លឹងរថយន្តទាំងនោះឃើញថា ក្នុងមួយរថយន្តលើសទំងន់កំណត់រហូតដល់២០តោន ហើយខាងជំនាញបានផាកពិន័យទៅតាមច្បាប់ ដោយ ក្នុងមួយរថយន្ត៦លានរៀលរួចអប់រំណែនាំមិនឲ្យដឹកលើសទម្ងន់ កំណត់តទៅទៀតទើបដោះលែងវិញ ៕
ភ្នំដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print