សមាគមសវាសុខាភិបាលភូមិខ្ញុំ ដឹកនាំដោយលោកទន្ដបណ្ឌិត ហុឺ ប៊ុនហៃ នឹងផ្ដល់សេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ

ចែករំលែក៖

ភ្នំពេញ ៖ សមាគមសវាសុខាភិបាលភូមិខ្ញុំ ដឹកនាំដោយលោកទន្ដបណ្ឌិត ហុឺ ប៊ុនហៃ នឹងផ្ដល់សេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ធដោយមិនគិតថ្លៃនៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

តាមសេចក្តីជូនដំណឹងរបស់សមាគមសវាសុខាភិបាលភូមិខ្ញុំ បញ្ជាក់ថា ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ផ្ដល់សេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ធដោយមិនគិតថ្លៃនៅ ស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំប្រធាតុ ស្រុកអូរាំងឪ
, ថ្ងៃទី០៤-០៦ ខែសីហា ឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សប្រជាជនម្ពុជាស្រុកអូរាំងឪ និងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ នៅស្នាក់ការបក្សប្រជាជនកម្ពុជាភូមិដំរិល ។

អាស្រ័យហេតុនេះ សូមប្អូនប្រជាពលរដ្ធរួសរាន់មកទទួលសេវាពិនិត្យសុខភាពដោយមិនគិតថ្លៃនៅតាមទីតាំង និងពេលវេលាដូចដែរបានជំរាបជូនខាងលើ៕ ស សម

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print