ការជួយជីវិតមនុស្ស ត្រូវធ្វើសកម្មភាពជាក់ស្តែង ទោះជួបចៃដន្យក៏ដោយ ជាជាងថតរូបបង្ហោះដាក់ហ្វេកប៊ុក

ចែករំលែក៖

ខេត្តព្រះវិហារ ៖ គ្រាហ៍ចៃដន្យមួយ!! បន្ទាប់ពីក្រុមការងារមនុស្សធម៌យកអំណោយទៅជូនបងប្រុស ដែលមាន ជំងឺឈឺរ៉ំារ៉ៃ ស្ថិតនៅភូមិជីអោករួចក៏ឡើងទៅទីរួមខេត្តព្រះវិហារ ។ លុះធ្វើដំណើរត្រឡប់មកវិញ នៅសល់តែពីរបី គីឡូម៉ែត្រទៀតប៉ុណ្ណោះដល់ទីប្រជុំជនភ្នំដែក ក៏ជួបនូវហេតុការណ៍មួយដ៏គួរឲ្យសង្វេកពេកក្រៃ ខណៈបានឃើញ គ្រួសារមួយ ប្តីជិះម៉ូតូឌុបប្រពន្ធជិតគ្រប់ខែទៅហើយនោះ និងមានដាក់កូនពីមុខ ស្រាប់តែរ៉ូបរបស់ស្រ្តីរងគ្រោះ បានរមូលចូលកាំម៉ូតូ បណ្តាលឲ្យត្របាញ់បោកធ្លាក់មកលើថ្នល់​។

គ្រាហ៍ចៃដន្យនោះដែរ ស្របដំណើរតាមផ្លូវ ក្រុមការងារ ដែលមានលោក លី ពៅ ចូលមើលឃើញមនុស្ស ម្នាកំពុងចោមរោម​មើលស្រ្តីរងគ្រោះ (ជិតគ្រប់ខែ) កំពុងដេកដួលស្រែកននៀល ដោយការឈឺចុកចាប់ ដង្ហើម ស្ទើរផុតម្តង​ៗ ស្រែករកអ្នកជួយអន្តរាគមន៍សង្គ្រោះអាយុជីវិត ។

ភ្លាមៗនោះ ក្រុមការងារ លោក ពៅ ក៏ស្ទុះចុះពីលើឡានទាំងអស់គ្នា ជួយសង្គ្រោះបឋម ខ្លះជួយទូរស័ព្ទ​អន្តរា​គមន៍ ។ មិនបង្អង់យូរឡើយ ក្រុមការងារក៏សម្រេចចិត្តលើកស្រ្តីរងគ្រោះដាក់លើឡានរួមជា មួយប្តីនិងកូនដឹកទៅ មកសង្រ្គោះជាបន្ទាន់នៅមន្ទីរពេទ្យ ។

ក្រោយបញ្ជូនមកដល់មណ្ឌលសុខភាព ភារកិច្ចត្រូវបានប្រគល់ជូនគ្រូពេទ្យដើម្បីសង្គ្រោះអាយុជីវិត  និងបានជូន ថវិកាចំនួន៥ម៉ឺនរៀល រួមជាមួយលោក ញ៉ែម សុផល អ្នកសារព័ត៌មានរស្មីកម្ពុជា ជូនគាត់៥ម៉ឺនរៀលដែរ ទៅក្រុមគ្រួសារស្ត្រីរងគ្រោះសម្រាប់ចាយវាយ ខណៈប្តីរបស់គាត់មានតែ១ពាន់៥រយរៀលគាត់។ ក្នុងឱកាសនោះ ពួកយើងខ្ញុំក៏បានណែនាំពន្យល់គាត់លើកៗក្រោយសូមកុំឲ្យប្រពន្ធស្លៀកពាក់រូបវែងពេលជិះម៉ូតូចឹងទៀតវានាំឲ្យគ្រោះថ្នាក់ណាស់ ៕ វណ្ណះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print