ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនមនុស្ស៥នាក់ក្នុងនោះមានស្រីម្នាក់ដែលនាំគ្នាទៅប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន។កាលពីវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី៥ខែសីហាឆ្នាំ២០១៦នៅចំណុចផ្ទះជួលភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ប៉ូលីសនិយាយថាជនសង្ស័យដែលឃាត់ខ្លួនទាំង៥នាក់នោះទី១មានឈ្មោះ យុក នឿន ភេទប្រុសអាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិបុរីកម្មកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ(ជាអ្នកជួញដូរថ្នាំញៀន)ទី១២ឈ្មោះ ទឹម រដ្ឋា ភេទស្រីអាយុ២០ឆ្នាំ ស្នាក់នៅភូមិបុរីកម្មក (ផ្តល់ទីតាំអោយប្រើប្រាស់)ទី៣ឈ្មោះ ហៃ ឡង់ឌី ភេទប្រុសអាយុ២៧ឆ្នាំមុខរបរមិនពិតស្នាក់នីភូមិសេប៉េសេ សង្កាត់ទឹកថ្លាទី៤ឈ្មោះ ស៊្រន់ ពៅ ភេទប្រុសអាយុ២៧ឆ្នាំមិនពិត ស្នាក់នៅភូមិអូបែកក្អមសង្កាត់ទឹកថ្លា ទី៥ឈ្មោះ ជា សុភា ភេទប្រុសអាយុ២៥ឆ្នាំមុខរបរមិនពិត ស្នាក់នៅភូមិអូបែកក្អម។
លោកអនុសេនីយ៍ឯក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានអោយដឹងថា មុននិងឃាត់ខ្លួនពួកគេទាំង៥នាក់ខាងលើ មានប្រជាពលរដ្ឋល្អបានរាយការប្រាប់លោកថា ឃើញមានមនុស្សប្រុសស្រីចំនួន៥នាក់កំពង់ប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនភ្លាមនោះលោកក៍បានដឹកនាំកម្លាំងចុះទៅទីតាំងខាងលើហើយឃាត់ខ្លួនបានជាក់ស្តែងតែម្តង។
ក្រោយពីឃាត់ខ្លួននគរបាលបាននាំពួកគេមកសាកសួនិងធ្វើតេសរកសារធាតុញៀនឃើមានទាំង៥នាក់ក្នុងនោះមានម្នាក់ឈ្មោះ យុក នឿន បានឆ្លើយសារភាពថាខ្លួនបានលេបថ្នាំញៀនចូលក្នុងពោះចំនួន៤កញ្ចប់ហើយព្រឹកថ្ងៃដដែលសមត្ថកិច្ចបាននាំខ្លួនទៅឆែកឆេផ្ទះជនសង្ស័យរូបនេះនៅម្តុំមុខពេទ្យលោកសង្ឃភូមិបុរីកម្មកបន្តទៀតជាលត្ថផលរកពុំឃើញមានអ្វីទេ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់កំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនិតិវិធី៕ តុង សីហា