អា​លីយ៉ា ព្រមាន​​ស្រាត ​បើគ្មាន​យុត្តិ​ធម៌សម្រាប់នាង

ចែករំលែក៖

ភ្នំពេញ ៖ អស់រយៈពេល២ឆ្នាំមកហើយដែលតារា​សម្តែង​ស្រីល្បី​ឈ្មោះក​ញ្ញាអាលី​យ៉ា​រង​អំពើ​ហិង្សា​ពីបុរសម្នាក់ដោយ​ការ​វាយ​ធ្វើ​បាបដែល​ពេល​នេះ​នាង​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិ​ធម៌​នៅឡើ​យ។តារា​ស្រី​រូប​នេះព្រ​មាន​ដោះ​សម្លៀក​បំពាក់​ចេញ​ពី​ខ្លួន​ដើម្បី​ទាម​ទា​រ​រកយុត្តិ​ធម៌​។

ដោយគ្មានក្តីសង្ឃឹម និង​ការ​រង់​ចាំ​កាន់​តែ​យូដើម្បី​ទទួល​បាន​យុត្តិ​ធម៌ តារា​ស្រីរូ​បនេះ​ហាក់​អស់​សង្ឃឹម​ក្នុង​ជីវិ​តហើយ​ព្រលយ​សារ​ឈឺ​ចាប់ និង​បំណង​រប​ស់នាងចង់​បានយុ​ត្តិធម៌​។ នាងថា”បើអត់មាន​យុត្តិ​ធម៌​អោយ​យើងគឺ​​ក្រ​ឡើង​អស់​ខោអាវ​ហើយ​ឬ​មួយ​ទៀត​ស្រាត​ដើរ​ទៅរ​កយុ​ត្តិធម៌​តែម្តង​ទៅក្រែ​​ងគេ​ចាប់​អារម្មណ៍​ព្រោះ​ក្រ​អត់​អី​អោយ​គេ…”។ នាង​​បន្ត​ថា ការ​រង់​ចាំកា​រ​ដោះស្រាយ​នោះ​គឺ​ស្ទើ​នឹង​ស្លាប់​ខ្លួន​ឯង​ទៅ​ហើយ រាង​កាយ​ត្រូវ​គេវាយ​ដំ ហាង​ត្រូវ​គេ​រំលោភ​យក ការ​ងារ​សិល្បៈ​ត្រូវ​បាត់​បង់  សុខ​ភាព​មិន​ស្ថិត​ស្ថេរ​ ។ នាង​ព្រលយ​ដែរ​ថា​ប្រសិន​បើនា​ងស្លា​ប់​នាង​នឹង​ទៅរ​កអ្ន​ក​ដែល​ធ្វើ​បាប​នាង​មុន​គេ។​ នាង​ពោល​ចុង​ក្រោយ​ថា “បើ​គេ​ក្រគ្មា​ន​ងៃ​បាន​យុត្តិ​ធម៌​មែន​?” ការពោលពាក្យបែបនេះក្រោយពេលនាងហាក់គ្មានសង្ឃឹថាអ្វីដែលនាងបានបាត់បង់មិនត្រូវបានយកមកវិញបាន។

គេចាំបានថាតារា​ស្រី​រូប​នេះធ្លាប់​រំលឹក​ថាកា​ល​ពី​ពីរ​ឆ្នាំ​មុ​ន​នាង​ត្រូវ​បាន​បុរស​ម្នាក់​ជាជន​ជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក​កាំង​ដែល​នាង​សុំមិន​បញ្ចេញ​អត្ត​សញ្ញាណ​វាយ​ធ្វើ​បាប​ហើយ​នាង​បាន​ព្យាយាម​ស្វែង​រក​ផ្លូវ​ច្បាប់​ដើម្បី​ជួយដោះ​ស្រា​យប៉ុន្តែ​មិន​ទទួល​បាន​លទ្ធ​ផល​ព្រោះតែ​នាង​មិន​មាន​លុយ​គ្រប់​គ្រាន់​ឲ្យទៅ​មន្ត្រី​ដែល​ធ្វើកា​រ​ងា​រ​នេះ។នាង​និយាយ​ទាំង​ទឹក​ភ្នែក​ថានា​ងរស់​នៅក្នុង​ទុក្ខ​វេទ​នានេះ​រយៈ​ពេល​ពីរ​ឆ្នាំ​ហើយ​ដែល​មាន​ទាំង​ការ​ឈឺចាប់រោគ​ផ្លូវ​ចិត្តការ​សង្ស័យទាំង​ការ​ខ្វះខា​ត​ចំណី​អាហា​រ។

នាង​បន្ត​ថាក្រៅ​ពីរ​ង​អំ​ពើហិ​ង្សា​បាន​ធ្វើ​​ឲ្យនាង​បាត់​បង់​មុខ​របរ​គ្រា​ដែល​អ្នក​បង្ក​មាន​សេរី​ភាព​និង​មា​ន​ឱកាស​ឌឺ​ដង​ផ្លែ​ផ្កា​ឲ្យ​នា​ង​ផង​ដែរ​។នាង​ថា​កន្លង​មាន​ការ​​មិ​នទម្លាយ​រឿង​រ៉ាវ​ឈឺចា​ប់នេះ​ព្រោះ​តែ​នាង​មិន​ចង់​ឲ្យក្រុ​មគ្រួ​សារ​លំបាក​ដោយ​សារ​នាង​ព្រោះតែ​នាង​ជ្រើស​រើសមនុស្ស​ប្រុស​ម្នាក​ដោយ​ខ្លួន​ឯង។

ប៉ុន្តែ​អ្វីដែ​លនា​ង​ចង់​បាន​គឺចង់​ឲ្យបញ្ចប់​ការ​មាក់​ងាយច្បាប់​នៅ​កម្ពុជា​ពី​សំណាក់​បុរសម្នាក់​នោះហើយ​អ្វី​ដែល​នាង​កាន់​តែ​ពិបាក​ទទួល​យក​បាន​គ្រា​ដែល​រង​ហិង្សាបាត់​បង់​ទ្រព្យ​សម្បត្តិ​ពី​ខ្លួន​អស់​រលីង​ហើយ​បែ​ជា​ត្រូវ​រង​កា​រ​គាប​សង្កត់​ទាម​ទារ​លុយ​ដើម្បី​បន្ត​និតិ​វិធី​ប្តឹង​។តារា​ស្រី រូបនេះលើ​កឡើង​ដែរ​ថានា​ង​បា​ន​ប្តឹង​ទៅ​កាន់​មន្ត្រី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅក​ម្ពុជារួ​ចរា​ល់ហើយ​ប៉ុន្តែ​អ្វី​ដែល​នៅ​រ​ង​ចាំ​អស់​រយៈ​ពេល​ជាយូ​គឺ​ការ​មិន​ជំរុញ​ឲ្យដំណើរ​និតិ​វិធី​របស់​មន្ត្រីក្នុ​ង​ស្រុក​៕ វឌ្ឍនា

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print