ភ្នំពេញ÷ ជនសង្ស័យម្នាក់បានប្រើល្បិចសុំខ្ចីម៉ូតូមិត្តភក្តិជិះទៅទិញម្ហូបមួយភ្លែតប៉ុន្តែបែជាយកទៅលក់ក្រោមរូបភាពដាក់បញ្ចាំ នៅហាងបញ្ចាំ(កុងស៊ី)មួយកន្លែងនៅម្តុំឃ្លាំង រំសេវ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង២១ យប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ តែក្រោយមកក៏ត្រូវបានម្ចាស់ម៉ូតូតាមរកជននោះឃើញរួចចាប់ខ្លួន យកមកប្រគល់អោយប៉ូលិសប៉ុស្តិ៍ភ្នំពេញថ្មីចាត់ការតាមច្បាប់។
តាមសំដីរបស់ប៉ូលីសបានប្រាប់ថាជនសង្ស័យរូបនេះ ឈ្មោះ ហាក់ សុខ ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅក្នុងការដ្ឋានសំណង់ មួយកន្លែងនៅជាប់ផ្លូវលេខ១៩២៨ ភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពពត៌មានពីជនរងគ្រោះ ឈ្មោះ ទិត្យ សុខុន ភេទប្រុស អាយុ២៦ឆ្នាំ បាន
និយាយប្រាប់សមត្ថកិច្ចថា កាលពីម៉ោងប្រហែល២១យប់ថ្ងៃទី០៥ ខែសីហា នេះ ឈ្មោះហាក់
សុខ ធ្វើការងារជាមួយគ្នា បានមកសុំខ្ចីម៉ូតូរបស់គាត់(ម៉ាកហុងដា ប្រភេទសង់
សេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ1QA .9624 និងមានលេខតួ
និងលេខម៉ាស៊ីន9633055)ដោយប្រើល្បិចប្រាប់ថា ទៅរកទិញម្ហូប(សាច់ក្លែម)
មួយភ្លែត ពេលនោះគាត់ក៏បានប្រគល់សោរម៉ូតូអោយ ប៉ុន្តែបាត់រហូតជាច្រើនម៉ោងមិនឃើញត្រឡប់មកវិញសោះ។ ប្រភពដដែលបានបន្តថា រង់
ចាំមើលផ្លូវ អស់រយះពេល៤ម៉ោងក្រោយ គឺនៅវេលាម៉ោង១រំលងអាធ្រត្រឈាន
ចូលថ្ងៃទី០៧ ទើបគាត់និងបងប្អូននាំគ្នាមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការនគរ
បាលប៉ុស្ត៍ភ្នំពេញថ្មីដើម្បីអោយជួយអន្តរាគមន៍ រកម៉ូតូគាត់ តែគ្មានសង្ឃឹមទេ…។
លុះស្អែកឡើងនៅវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី០៦ ខែសីហាឆ្នាំ២០១៧
ជនរងគ្រោះនិងក្រុមគ្រួសារបាន បានតាមរកឃើញជនសង្ស័យឈ្មោះ ហាក់ សុខ
នៅម្តុំស្ថាននីយ៍ទូរទស្សន៍អាស៊ីអគ្នេយ៍ ឃាត់អោយឈប់តែជននោះមិនព្រមឈប់ប្រឹងរត់គេចខ្លួន ត្រូវជន
រងគ្រោះនាំគ្នស្រែកចោរៗ ប្រជាជននាំគ្នាជួយស្ទាក់ចាប់បានវាយស្ទើរទ្រោមខ្លួន
រួចទើបនាំខ្លួនយកមកប្រគល់អោយប៉ូលិសដល់ប៉ុស្ត៍ ចាត់ការតាមច្បាប់។
ជនជាប់ចោទរូបនេះបានសារភាពថា ម៉ូតូនោះត្រូវបានខ្លួនយកទៅដាក់បញ្ចាំនៅ
កុងស៊ីមួយកន្លែងនៅម្តុំឃ្លាំងរំសេវ ក្នងខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប៉ូលិស
បានកំពុងសាកសួរនិងនាំជនសង្ស័យទៅចង្អុលហាងបញ្ចាំនោះដើម្បីយកម៉ូតូមក
អោយជនរងគ្រោះវិញតែប៉ូលិសមិនប្រាប់ឈ្មោះ ហាងដាក់បញ្ចាំ នោះទេ៕ តុង សីហា