ខេត្តស្ទឹងត្រែង៖ នៅល្ងាចថ្ងៃទី០៧ ខែ៨ ឆ្នាំ២០១៧ វេលាម៉ោង៣,៣៥នាទី កម្លាំងជំនាញចុះបង្ក្រាបឈើប្រណិតជាច្រើនដុំ ប្រភេទធ្នុងគីឡូ ដែលឈ្មួញលួចយកទៅលាក់ទុកបិតបាំង ពីរសមត្ថកិច្ច ត្រូវបានបែកធ្លាយ ដល់រដ្ឋបាលព្រៃឈើចុះបង្ក្រាប នៅចំណុចក្នុងដីឡូមួយកន្លែង ក្រោយផ្ទះប្រជាពលរដ្ឋ ជិតសាលារៀនបឋមសិក្សាខិះស្វាយ ស្ថិតក្នុងភូមិខិះស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
តាមការឲ្យដឹងពីរពលរដ្ឋម្នាក់លួចប្រាប់ឲ្យដឹថា ម្ចាស់ឈើខាងលើ ១ឈ្មោះសាង ២ឈ្មោះមឹន ជាជនជាតិវៀតណាម ហើយឈ្មួញឈើនោះបានដឹក យកមកលាក់ទុក្ខ នៅទីតាំងខាងលើដោយមានការបិតបាំង ពីរសមត្ថកិច្ចដោយឃើញថាមានការ ចុះបង្ក្រាបនឹងឆែកឆេតាមរថយន្តនឹងម៉ូតូ មួយចំអិនកំពិសហើយក៍ស្ងប់ទៅវិញនោះ ធ្វើឲ្យឈ្មួញទាំងនោះភ័យខ្លាច បានដឹកជញ្ចូនជំលាសយកមកលាក់ទុក នៅទីតាំងខាងលើយ៉ាងសុខស្រួល ដោយមានការអនុញ្ញាត្តិពីរម្ចាស់ដីមានរបង។
ប្រភពដដែលបានបន្តទៀតថាៈ ដោយមានការស៊ើបយ៉ាងច្បាស់ការ ទើបសមត្ថកិច្ចឈានដល់ការបង្ក្រាបរឹបអូសដឹកជញ្ចូន យកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើព្រែកមាស។
លោកអំ ម៉ារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកសៀមប៉ាង បានឲ្យដឹងថា ករណីបង្ក្រាបទីតាំងលាក់ឈើមួយកន្លែងដែលឈ្មួញលួចដឹកជំលៀស ចេញពីរកន្លែងកែឆ្នៃរួចក៍ដឹកយកមកលាក់ទុក នៅទីតាំងខាងលើក្របជិត ឆ្ងាយពីផ្លូវទៅ២ទៅ៣រយម៉ែត្រ ឆ្ងាយពីភ្នែកសមត្ថកិច្ច នឹងជំនាញពួគគាត់ផងដែរដោយលោកដឹងថា ឈ្មួញឈើនោះ ជាជនជាតិវៀតណាម ។ លោកបន្តទៀតថា កាចុះបង្ក្រាបនេះដោយសារមានក្រុមអ្នកសារព៍ត៌មានយើង ជួយផ្តល់ចង្អល់ទីតាំងច្បាស់លាស់ទើបឈានបង្ក្រាបតែម្តង ហើយចំណែកម្ចាស់ឈើនោះមិនដឹងថាឈ្មោះនោះទេបច្ចុប្បន្នកំពង់ស្រាវជ្រាវរកម្ចាស់ដើម្បីឲ្យចូលខ្លួនមកធ្វើការផាកពិន័យទៅតាមច្បាប់ នឹងបន្តរុករកទីតាំងស្តុបឈើផ្សេងទៀតដែលឈ្មួញទាំងនោះយកមកលាក់នៅកន្លែងផ្សេង លោកបញ្ចាក់ទៀតថា លោកមិនអាចបាន់ស្មានបាននៅឡើយទេថាចំនួនឈើទាំងនោះមានប៉ុន្មានដុំប៉ុន្មានតោន ចាំព្រឹកស្អែកទើកលោកឲ្យកម្លាំងលោកធ្វើការ រាប់ចំនួនដុំនឹងតោនធ្វើរបាយការជូនថ្នាក់លើ ៕ មាស សុផាត