ភ្នំពេញ៖ នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដឹកនាំដោយព្រះរាជអាជា្ញរងអមសាលាដំបូងរាជ ធានីភ្នំពេញ បាន ចុះ ទៅ ឆែកឆេរ និង បង្ក្រាប ទីតាំងសាប៊ូPAO ដែលរំលោភកម្មសិទ្ធិបញ្ញា ជាច្រើនកេះ ។
ករណី នេះ បាន ធ្វើ ឡើង នៅ វេលា ម៉ោង ២ថ្ងៃត្រង់ ថ្ងៃ ទី ៩ខែសីហា ឆ្នាំ ២០១៧ ទីតាំងផ្ទះលេខ ២៤AB ផ្លូវលេខ១៩៩សង្កាត់ទួលស្ចាយព្រៃ១ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។
ក្នុងប្រតិបត្តិការនោះដឹកនាំ ដោយ លោក ឯកឧត្តម ឧត្តមសេនីយ៍ត្រី អុំ ម៉ូនី អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនិងដំណាងក្រុមហ៊ុនសាប៊ូPAO ។
ក្រោយពីសមត្ថកិច្ច បាន ចុះ ទៅ ឆែកឆេរ និង បង្ក្រាប ទីតាំងសាប៊ូPAO ដែលរំលោភកម្មសិទ្ធិបញ្ញា ជាច្រើនកេះ ខាងលើហើយក៏បន្តមកឆែកឆេរនៅឃ្លាំងមួយកន្លែងទៀតនៅផ្លូវលេខ៣៨៤ក្នុងទួលស្ចាយព្រៃ១ ខណ្ឌចំការមន ដ៏ដែលហើយរកឃើញសាប៊ូPAO ជាច្រើនកេះទៀតផងដែរ។
ក្រោយពីសមត្ថកិច្ចបង្ក្រាបសាប៊ូPAOខាងលើហើយនោះត្រូវបានសមត្ថកិច្ចធ្វើកាលដកហូតនិងម្ចាស់ទីតាំងខាងលើ យកទៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃផងដែរ ៕