ប្រុសស្រី៧នាក់ត្រូវឃាត់ខ្លួន នៅខេត្តមណ្ឌលគិរីករណីជក់និងចែកចាយថ្នាំញៀន

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ប្រុសស្រីចំនួន០៧នាក់ ត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ច ខណះពួកគេបានប្រមូលផ្តុំគ្នាជក់និង​ចែកចាយថ្នាំញៀននៅចំណុចភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា កាលពីវេលាយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ក្រោមប្រតិបត្តិការរបស់អធិការដ្ឋាននគរបាលស្រុកកែវសីមានិងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត។

អធិការនគរបាលស្រុកកែវសីមា លោកស៊ុន ប៊ុនធឿន បានឲ្យដឹងថាសមត្ថកិច្ចរបស់លោកបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៧នាក់មានអាយុចន្លោះពី១៦ទៅ៣០ឆ្នាំ ក្នុងនោះមានស្ត្រីចំនួន០២នាក់ ហើយអ្នកទាំង០៧គឺកំពុងរស់​នៅ​ក្នុងមូលដ្ឋានលោកគ្រប់គ្រង និងចាប់យកនូវថ្នាំញៀនប្រភេទ អាយ ស៊ី អ៊ី (ម៉ាទឹកកក)ចំនួន០៣កញ្ចប់។

លោកអធិការបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី១០ ខែសីហានេះសមត្ថកិច្ចកំពុងបន្តការសួរនាំ ដើម្បីឈានទៅដល់ការនាំខ្លួនមេក្លោងដែលបានផ្តល់គ្រឿងញៀនឲ្យពួកគេប្រព្រឹត្តនូវទង្វើខុសច្បាប់ខាងលើ៕ ដោយ៖ សាយ ប៉ូច

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print