ខេត្តកំពង់ឆ្នាំង ៖ នៅឯសាលាការពារព្រំដែនកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ បានប្រកាសផ្ទេរ-ប្រគល់ សាលាការពារ ព្រំដែន ពីទីចាត់ការការងារព្រំដែនឱ្យមក ចំណុះផ្ទាល់អគ្គបញ្ជាការដ្ឋានវិញ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយឧត្តមនីយ៍ ប៉ុល សារឿន អគ្គមេបព្ជាាការ កងយោធពលខេមរភូមិន្ទ (ខ.ភ.ម.) ព្រមទាំងវត្តមាន នាយទាហាន មកពីស្ថាប័ន កងឯកភាពចំណុះ ខ.ភ.ម ជាច្រេីនរូបបានចូលរួមក្នុងភូមិសាស្រ្ត ឃុំ លង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ ឆ្នាំង។
បន្ទាប់ពីលោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយកទីចាត់ការការងារព្រំដែន អគ្គបព្ជាាការ ខ.ភ.ម.បានលេីកឡេីងពីការ ខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទីចាត់ ការកន្លងមក ។
លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបញ្ជាក់ថា កិច្ចការពារព្រំដែនមានសារ សំខាន់ដ៏ធំធេងសម្រាប់ជាតិទាមទារឱ្យ យោធិនគ្រប់រូបមានសមត្ថភាពជំនាញព្រំដែនពិតប្រាកដលក្ខណសម្បត្តិល្អ ចំណេះ ដឹងទូទៅ ចំណេះដឹងផ្នែកច្បាប់និងផែនទី ក្តាប់ឱ្យបានស្គាល់ពីស្ថានភាពលក្ខណៈភូមិសាស្រ្តប្រទេសជាតិមានចំណេះដឹងការងារបរទេស ភាសា និងមានភាពប៉ិនប្រសប់ ក្នុងការដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលកើតមាន ដោយគោរពតាមគោល ការណ៍បទបញ្ជារបស់អគ្គបញ្ជាការ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល។ សាលាការពារព្រំដែន គឺជាមជ្ឈមណ្ឌល មានតួនាទីយ៉ាងសំខាន់ក្នុងការបំប៉ន និង បណ្តុះបណ្តាលចំពោះយោធិនដែលមានភារកិច្ច ធ្វើការងារព្រំដែនកម្ពុជា-វៀត ណាម-ឡាវ-ថៃ ដោយហ្វឹកហ្វឺនពង្រឹង ស្មារតីសតិអារម្មណ៍ និងលើកកម្ពស់សមត្ថ ភាពជំនាញក្នុងវិស័យព្រំដែន។
លោកនាយឧត្តមសេនីយ៍ អគ្គមេបព្ជាា ការបន្តទៀតថា សាលាត្រូវសហការជាមួយទីចាត់ការហ្វឹកហ្វឺន និងស្ថាប័នពាក់ព័ន្ធធ្វើ ផែនការជាក់ស្តែងពង្រឹងប្រព័ន្ធហ្វឹកហ្វឺន រៀបចំខ្លឹមសារកម្មវិធីសិក្សា និងសហការ រៀបចំបំប៉ន ភាសាបរទេសឱ្យមានកម្រិត ខ្ពស់និងរិះរកគ្រូដែលមានបទពិសោធន៍ សម្ភារឧបទ្ទេសឱ្យបានគ្រប់គ្រាន់ និងប្រើ ប្រាស់អស់លទ្ធភាព សំដៅលើកកម្ពស់ គុណភាពហ្វឹកហ្វឺនក្នុងកងទ័ពឱ្យកាន់តែល្អប្រសើរឡេីង។ ត្រូវឈរជាមជ្ឈមណ្ឌល សាមគ្គីឯកភាពផ្ទៃក្នុងប្រតិកម្មរហ័ស ចំពោះការងារ គិតប្រយោជន៍ជាតិជាធំ ធ្វើជាគំរូល្អក្នុងការដឹកនាំឆ្ពោះទៅសម្រេច គោលដៅរបស់ខ្លួន។
ក្នុងនោះគណៈអធិបតី ក៏បានក្រេីនរំឭកដល់កម្មសិក្សាការីជំនាញព្រំដែនត្រូវសិក្សាឱ្យបានស៊ីជម្រៅ ចំណេះដឹងផ្នែកប្រវត្តិ សាស្ត្រ និងភូមិវិទ្យា សិក្សាផ្នែកច្បាប់និង ផែនទី ព្រមទាំងស្ទាត់ជំនាញប្រព័ន្ធបច្ចេក វិទ្យា និងភាសាបរទេស ជាពិសេសភាសា អង់គ្លេសងាយស្រួលក្នុងការបំពេញភារ កិច្ចទាំងថ្នាក់ជាតិ តំបន់និងអន្តរជាតិ ។ កងយោធពលខេមរភូមិន្ទ ត្រូវការពារឱ្យ បានរឹងមាំនូវសន្តិភាព ការអភិវឌ្ឍ ការពារ រដ្ឋធម្មនុញ្ញ ការពារប្រមុខរាជរដ្ឋាភិបាល ការពាររាជរដ្ឋាភិបាលស្របច្បាប់ និង ប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌៕ សុខដុម