សម្រាលកូនគឺឆ្លងទន្លេ!! អាសូរពន់ពេក ខណៈប្តីបញ្ជូនមកមន្ទីរពេទ្យ ត្រូវសម្រាលកូននៅលើទូក

ចែករំលែក៖

ខេត្តកោះកុង ៖ ស្ត្រីម្នាក់បានសម្រាលកូននៅលើទូក មុនប្តីដឹកមកកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង៥និង៤០ នាទីល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ ។

ទោះយ៉ាងណា ក៏ត្រូវបានក្រុមគ្រូពេទ្យចុះទៅជួយសង្គ្រោះ និងបានបញ្ជូនស្រ្តីខាងលើមកកាន់មន្ទីរពេទ្យបង្អែក ខេត្ត ដើម្បីសង្គ្រោះនិងថែទាំសុខភាពបន្តទៀត ។

ក្រុមគ្រូពេទ្យបានឲ្យដឹងទៀតថា ស្ត្រីខាងលើឈ្មោះ រស់ សុឃីម មានទីលំនៅភូមិកោះប៉ោ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

តាមការរៀបរាប់ពីប្ដីបានឲ្យដឹងថា គាត់មានមុខរបរនេសាទ និងមានកូន៤នាក់ក្នុងបន្ទុក ។ ប្រពន្ធគាត់ឈឺពោះ សម្រាលកូនលើទូកលើកនេះ គឺជាកូនទី៤ហើយ ។

នាឱកាសនោះដែរ គេឃើញមន្ត្រីអាជ្ញាធរស្រុកមណ្ឌលសីមាបានដឹកនាំមន្ត្រីរបស់ខ្លួនយកអំណោយផ្តល់ជូនដល់ ស្ត្រីដែលសម្រាលកូននៅលើទូក ។ ក្នុងនោះមានថវិកា និងសម្ភារៈប្រើប្រាស់សម្រាប់ទារកមួយចំនួនផងដែរ ៕ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print