ភ្នំពេញ៖ ជនសង្ស័យ៤នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ក្នុងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១៩និង៣០នាទីល្ងាចថ្ងៃទី១១ខែសីហាឆ្នាំ២០១៧នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញបានអោយដឹងថា ជាបូងមានសេចក្តីរាយការពីប្រជាពលរដ្ឋមកថា មានក្រុមក្មេងទំនើងមួយក្រុមចំនួន៣នាក់បាននាំគ្នាអុកឡុកក្នុងភូមិលោកបានបញ្ជាកម្លាំងអោយចុះទៅឃាត់ខ្លួនបាន៣នាក់យកមកធ្វើកាសាកសួនៅអធិការដ្ឋានខណ្ឌនិងធ្វើតេសទឹកនោមឃើញមានផ្ទុកសារធាតុញៀនទាំង៣នាក។
លោក យឹម ដាវុធ នាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានអោយដឹងថា បន្ទាប់ពីធ្វើការសាកសួជនសង្ស័យទាំង៣នាក់រួចមកតាមចម្លើយសារភាពរបស់ឈ្មោះ ចាន់ រស្មី ភេទប្រុសអាយុ២១ឆ្នាំបានឆ្លើយសារភាពថាខ្លួនធ្លាប់បានទៅទិញថ្នាំញៀនពីឈ្មោះ រស់ សម្បត្តិ អាយុ៣៣ឆ្នាំយកមកជក់ទើបព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០១៧ លោកបានសុំគោលការពីលោកព្រះរាជអាជ្ញាដើម្បីទៅឆែកផ្ទះជនឈ្មោះ រស់ រស្មី ដែលមានទីតាំងស្ថិតនៅភូមិសែនសុខ៣សង្កាត់ឃ្មួញ បានរកឃើញថ្នាំញៀន១កញ្ចប់តូចនិងឧប្បកណ៍ប្រើប្រាស់មួយចំនួនថែមទៀត។
ប៉ូលីសនិយាយថាជនសង្ស័យទាំង៤នាក់ខាងលើទី១មានឈ្មោះ លី សុខទាវ ភេទប្រុសអាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិសែនសុខ៦ទី២ឈ្មោះ លី សុខតាយ អាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ឃ្មួញទី៣ឈ្មោះ ចាន់ រស្មី ២១ឆ្នាំ ស្នាក់នៅភូមិសែនសុខ៣សង្កាត់ឃ្មួញនិង៤ឈ្មោះ រស់ សម្បត្តិ ភេទប្រុសអាយុ៣៣ឆ្នាំស្នាក់នៅភូមិសែនសុខ៣សង្កាត់ឃ្មួញខណ្ឌសែនសុខ(ជួញដូរ)។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងចាត់ការតាមនិតិវិធីបន្ត៕ តុង សីហា