ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារលង់ទឹកក្នុងខណៈពេលទៅរាយមងដើម្បីបានត្រីយកមកក្លែមស្រា។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ០៦ និង ២០ នាទីព្រឹក ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចទឹកស្រះផ្តៅទឹក ចំងាយ ២៥០០ ម៉ែត្រ ពីភូមិខ្ពប ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សម្មត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កូវ សុផល ភេទ ប្រុស អាយុ ៤៥ ឆ្នា ជាតិខ្មែរ រស់នៅភូមិខ្ពប ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ប្រភពពីសាច់ញាត្តិជនរងគ្រោះបានដឹងថា ឈ្មោះ កូវ សុផល ភេទប្រុស គាត់បានផឹកស្រាតាំងពីល្ងាចរហូតដល់យប់រំលងអាធ្រាត មិនដឹងជាចូលសំរាន្តពេលណា ។
លុះព្រឹកឡើង ដែលជាថ្ងៃកើតហេតុរូបគាត់បានបបួលឈ្មោះ ឆាយ ឆេន ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា ( ជាជនពិការជើង ) ជិះម៉ូតូទៅចំណុចស្រះទឹកខាងលើ ដើម្បីនេសាទ (រាយមង) បានត្រីយកមកធ្វើក្លាមស្រាបន្តទៀត ។
ចំណែក ឈ្មោះ ឆាយ ឆេន ភេទប្រុស បានឲ្យដឹកថាខណៈពេលទៅដល់ស្រះទឹកនោះឈ្មោះ កូវ សុផល ចុះទៅរាយមងក៏ស្រាប់តែរអិលជើងធ្លាក់ចូលក្នុងទឹកស្រះជាកន្លែងមានជម្រៅជ្រៅ បណ្តាលឲ្យលង់ទឹក ភ្លាមនោះគាត់បានព្យាយាមហៅអ្នកនៅជិតនោះឲ្យមកជួយ ប៉ុន្តែគ្មានអ្នកណាមួយនៅជិតនោះឡើយ ។
បើតាមបងប្អូន និងអ្នកនៅជិតខាងបានបញ្ជាក់បន្ថែមថាជនរងគ្រោះស្ថិតក្នុងស្ថានភាពស្រវឹងមិនទាន់ស្វាងផង ហើយរូបគាត់មិនចេះហែលទឹកទៀត ទើបបណ្តាឲ្យលង់ទឹកស្លាប់តែម្តង ។
ក្រោយពីបានពិនិត្យស្រាវជ្រាវកន្លែងកើតហេតុ និងកោសល្យវិច័យទៅលើសាកសព រួមនិងព័ត៌មានដែលទទួលបានពីសាច់ញាតិនិងអ្នកនៅជិតខាងនោះ កម្លាំងសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា សពមិនស្លាកស្នាមណាមួយពាក់ព័ន្ធនិងករណីឃាត់កម្មទេគឺគាត់ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។
បច្ចុប្បន្នសាកសពត្រូវបានកម្លាំងជំនាញប៉ុស្តិ៍ប្រគល់ឲ្យក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរយើង ៕ វណ្ណៈ