បង្រ្កាបល្បែងសុីសងព្រមគ្នារិបអូសវត្ថុតាង និងធ្វើការអប់រំម្ចាស់ទីតាំង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច.ប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ និងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក ចុះបង្រ្កាបល្បែងសុីសង(បៀ)ផ្សេងៗដំណាលគ្នាចំនួន ៦កន្លែង ក្នុងនោះកម្លាំងរិបអូសនូវវត្ថុតាង និងធ្វើការអប់រំដល់ម្ចាស់ទីតាំងផងដែរ។

លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា នៅវេលាម៉ោង២ និង២០នាទី រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០០៧ នៅចំណុចក្នុងព្រៃឬស្សីមាត់អូរ ស្ថិតក្នុងភូមិ.ឃុំរំលេច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេចធ្វើការបង្រ្កាបល្បែងសុីសងចំនួន ២កន្លែង លទ្ធផល៖ បង្រ្កាបបានបៀចំនួន ២កន្លែង លទ្ធផល៖ បង្រ្កាបបានចំនួន ១៥៦សន្លឹក .ស្បែងជើងចំនួន ៥គូរ.កន្ទេលចំនួន ២.សម្រាលចំនួន ២ ម៉កចំនួន ២ ចំណែកជនប្រព្រិត្តរត់គេចបាត់អស់។

លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបន្តថា លុះនៅវេលាម៉ោង២ និង២៥នាទី រសៀលថ្ងៃដដែល នៅចំណុចផ្ទះឈ្មោះ ទេស គន្ធា ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិព្រៃកន្ទួត និងចំណុចផ្ទះឈ្មោះ ជឿង ហាន ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិបោសគ ឃុំតាលោ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោធ្វើការបង្រ្កាបបានចំនួន ២កន្លែង លទ្ធផល៖ បង្រ្កាបបានចំនួន ២ហ៊ូ ចំណែកជនប្រព្រិត្តរត់គេចអស់ ដោយឡែកម្ចាស់ផ្ទះបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាផងដែរ។

លោក អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបន្តទៀតថា ចំណែកនៅចំណុចមាត់ប្រឡាយទឹក ស្ថិតក្នុងភូមិអង្កាញ ឃុំមេទឹក ស្រុកបាកានឯនេះវិញ នារសៀលដដែលនេះដែរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក ក៍បានធ្វើការបង្រ្កាបល្បែងសុីសងបានចំនួន ១កន្លែងដែរ ដោយលទ្ធផល៖ បង្រ្កាបបានបៀចំនួន ១ហ៊ូ កម្រាលចំនួន ២ ស្បែកជើងចំនួន ៣គូរ ដោយឡែកជនប្រព្រិត្តបានរត់គេចខ្លួនបាត់អស់ ចំណែកវត្ថុតាងត្រូវបានរិបអូសរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលរៀងៗខ្លួន៕   បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print