ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុតស្តិ៍ចោមចៅឃាត់ខ្លួនបន្ទាប់ពីរូបគេនិងប័ក្ខពួកបានធ្វើសកម្មភាពវាយប្លន់ម៉ូតូមិនបានសម្រេចកាលពីវេលាម៉ោង ០១និង៣០នាទី រំលងអាធ្រាតថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៧ ចំណុចមុខផែស្ងួតស៊ូ ងួន ផ្លូវវេងស្រេងក្រុម៦ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១-ឈ្មោះ ម៉ុស សុធារិទ្ធ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរនិសិត្សឆ្នាំទី១ មានទីលំនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ និងទី២-ឈ្មោះ អ៊ុន ហេង ភេទប្រុស១៨ឆ្នាំ មុខរបរលក់ដូេ មានទីលំនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ។
ជនរងគ្រោះឈ្មោះ លុយ កាចាន់ ភេទប្រុសអាយុ២២ ឆ្នាំ មានមុខរបរបុគ្គលិកក្រុមហ៊ុនលក់ទឹកបរិសុទ្ធ មានទីលំនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។
សាក្សីបានអោយដឹងថា នៅថ្ងៃទី ១៥ សីហា ២០១៧ វេលាម៉ោង ០១និង៣០នាទី មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យ ជិះម៉ូតូតាមបណ្តោយផ្លូវវេងស្រេង ដោយជនរងគ្រោះជិះម៉ូតូមួយគនរឿងមានគ្នា៤នាក់ និងជនសង្ស័យជិះម៉ូតូ ៣គ្រឿងគ្នា៦នាក់ លុៈនៅម៉ៅងកើតហេតុជនរងគ្រោះជិះម៉ូតូមកដល់ចំណុច មុខផែស្ងួតស៊ូងួនផ្លូវវេង ស្រេងក្រុម៦ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែមានម៉ូតូជនសង្ស័យ ជិះមកក្បែរម៉ូតូជនរងគ្រោះ ដោយម៉ូតូជនសង្ស័យ២គ្រឿងបានឈប់ពីមុខម៉ូតូជនរងគ្រោះ ហើយម៉ូតូជនសង្ស័យ១ គ្រឿងទៀតឈប់ពីក្រោយរួចបានធ្វើសកម្មភាព យកខ្សែក្រវ៉ាត់មកវាយជនរងគ្រោះ បណ្តាលអោយចំក្បាល ពីចំហៀងខាងឆ្វេងបែកចេញឈាមដេរចំនួន៤ថ្នេរ បន្ទាប់មកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ម៉ូតូ១គ្រឿង ម៉ាកហុងដារឌ្រីមសេ១២៥ស៊េរី០១៧ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ1GM-9348 ចំណែកម៉ូតូ២គ្រឿងនិងជនសង្ស័យចំនួន៤នាក់ទៀតបានរត់គេចខ្លួនបាត់អស់ ។
បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ចូនទៅអោយផ្នែកនគរបាលយុត្តិធម៌នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តអនុវត្តតាមនិតិវិធី ៕ សុខាសែនជ័យ
...