ទឹកជំនន់ដ៏ធំមួយបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងវាយប្រហារទៅលើរដ្ឋធានី Freetown ក្នុង ប្រទេសសៀរ៉ាឡេអន បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣១២នាក់បានស្លាប់ ហើយអ្នក ស្លាប់អាចនិងបន្តកើនឡើងដោយនៅមានអ្នកបាត់ខ្លួនជាច្រើនទៀត។
គ្រោះទឹកជំនន់បានធ្វើឲ្យពលរដ្ឋជាង២០០០គ្រួសារត្រូវបានបាត់បង់ផ្ទះសម្បែងបន្សល់ទុក ត្រឹមតែសាកសពពាសពេញដីនិងក្រុមគ្រួសារកំពុងស្វែងរកសាច់ញាត្តិជាទីស្រឡាញ់របស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។
សារព័ត៌មាន AFP បានផ្សាយថាសាកសពជាច្រើនត្រូវបានគេអូសចេញនិងផ្ទះសម្បែងត្រូវបានបំផ្លាញគ្មានសល់ក្រោយពីទឹកជំនន់បានវាយប្រហារតំបន់ពីរកន្លែងនៅក្នុងរដ្ឋធានី Freetown ប្រទេសសៀរ៉ាឡេអនបើទោះបីជាវិថីដែលធ្លាប់ត្រូវបានធ្វើចរាចរណ៍ក៏ប្រែក្លាយជាទន្លេល្បាប់ ហើយដែរនិងមានការបោសសម្អាតពីកងកម្លាំងយោធា។
ចំណែកនៅក្នុងតំបន់អាស៊ីវិញមាន៣ប្រទេសរងការវាយប្រហារដោយទឹកជំនន់បណ្តាលឲ្យមនុស្សជិត២០០នាក់ស្លាប់ផងដែរនិងពលរដ្ឋរាប់ពាន់នាក់បានជម្លៀសខ្លួនពីផ្ទះសម្បែងនៅក្នុងប្រទេសនេប៉ាល់ឥណ្ឌានិងបង់ក្លាដេស។ចំនួនអ្នកស្លាប់អាចនឹងកើនឡើងខណៈដែលការខូចខាតមានទំហំច្រើន។
ក្នុងរយៈពេល៣ថ្ងៃមកនេះគ្រោះទឹកជំនន់បានកើតឡើងភ្លាមៗយ៉ាងហោចណាស់សម្លាប់ពលរដ្ឋអស់៨០នាក់នៅក្នុងប្រទេសនេប៉ាល់និងនៅភាគខាងជើងនិងខាងកើតឥណ្ឌាស្លាប់អស់៧៣នាក់និង២២នាក់នៅបង់ក្លាដេស។
ពលរដ្ឋប្រមាណ២០០.០០០នាក់កំពុងរស់នៅក្នុងជំរុំសង្គ្រោះបន្ទាន់នៅតំបន់ Assam ភាគឦសានប្រទេសឥណ្ឌាក្រោយរងគ្រោះទឹកជំនន់នៅក្នុងរដូវវស្សានេះ។
ពលរដ្ឋប្រមាណ១៥.០០០នាក់បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេនៅរដ្ឋBihar ស្ថិតនៅភាគខាងកើតដែលជាប់ព្រំដែននៃប្រទេសនេប៉ាល់។មន្ត្រីមួយរូបបាននិយាយថាដូច្នេះថាកម្រិតទឹកទន្លេចំនួន៧កន្លែងកំពុងបង្កគ្រោះថ្នាក់ខ្លាំងណាស់៕