ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ហោ វាសនា និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ តំណាងលោក ប៉ឹល កុសល អភិបាល ខណ្ឌសែនសុខ រួមទាំងលោក តាន់ ណាវិន ចៅសង្កាត់រង សង្កាត់ទឹកថ្លា បានដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលតាម ទីតាំងហាងបញ្ចាំ ១ កន្លែងដែលពុំមាន យីហោ ។
ការចុះពិនិត្យគឺធ្វើនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅទីតាំងស្ថិតនៅភូមិ ចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
គោលបំណងគឺគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានណែនាំដល់ម្ចាស់ទីតាំងនោះដូចខាងក្រោម ៖
-ត្រូវស្នើសុំលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញអោយបានត្រឹមត្រូវមុនដំណើរការបន្ត
-ត្រូវពិនិត្យលើសំណុំឯកសារអោយបានត្រឹមត្រូវមុនទទួលយករបស់បញ្ចាំ ៕
...