រថយន្ដលោក ឃ្លាំង ហួត ជំនួយការសម្ដេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌជ្រោយចង្វារ ត្រូវជនជាតិចិនស្រវឹងជោគជាំបើករថយន្ដបុកបណ្ដាលឲ្យខ្ទេចផ្នែកខាងក្រោយធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃ្លាំង ហួត បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា «ចិនស្រវឹងជោគជាំបើករថយន្តឡង់គ្រីស័បុកឡានខ្ញុំ នៅចតស្ងៀម។ ចិនត្រូវតែគោរពច្បាប់ស្រុកខ្មែរ បើសិនមិនប៉ះឡានខ្ញុំគេអាច បើកបុកមនុស្សគ្រោះថ្នាក់ ព្រោះពួកគេស្រវឹងខ្លាំងណាស់»។

ហេតុការណ៍នេះកើតឡើងនៅ យប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងចំណតរថយន្ដសណ្ឋាគារភ្នំពេញ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈដែលលោកបានចូលទៅស្ទឹម និងម៉ាស្សា នៅក្នុងសណ្ឋាគារ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print