អភិបាលខណ្ឌសែនសុខបង្កើតគណៈកម្មការចំរុះឆែកឆេឃ្លាំងម៉ូតូឡាន “កុងស៊ី”ដាក់បញ្ចាំមួយកន្លែង សង្ស័យមិនស្របច្បាប់

ចែករំលែក៖

ភ្នំពេញ÷ លោក ប៉ឹល កុសល អភិបាលនៃអភិបាលខណ្ឌសែនសុខ បានបង្កើតគណៈកម្មការចំរុះមួយដែលមាន ប៉ូលិស ប៉េអឹម និងតុលាការ ផងមកចូលរួមឆែកឆេ ឃ្លាំងរក្សាទុកនូវម៉ូតូនិងរថយន្ត របស់ហាងទទួលដាក់បញ្ចាំ ឬហៅថា”កុងស៊ី”មួយកន្លែង រកឃើញម៉ូតូនិងឡាន៨៤គ្រឿង កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលគេសង្ស័យថា មិនស្របច្បាប់ ឬ អាចមានការពាក់ព័ន្ឋ ។

នៅក្នុងប្រតិបត្តិការឆែកឆេនេះ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ លោក ហោ វាសនា អភិបាលរងខណ្ឌនិងលោក សុខ ឧត្តម មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ លោក គួក សុខហួ អធិការរងនគរបាលខណ្ឌសែនសុខនិងអាជ្ញាធពាក់ព័ន្ធជាច្រើនទៀត

សមត្ថកិច្ចបានរកឃើញម៉ូតូគ្រប់ប្រភេទនិងស៊េរីទំនើបចំនួន៧៤គ្រឿង និងរថយន្តចំនួន១០គ្រឿងទៀតដែលក្នុងចំណោមនោះគេរកឃើញមានម៉ូតូចំនួន៥១គ្រឿងគ្មានផ្លាកលេខនិងឯកសារគ្រប់គ្រាន់ ចំណែកឯរថយន្ត១០គ្រឿងមានឯកសារគ្រប់គ្រាន់តែ២គ្រឿង។

លោក សុត ពិសិដ្ឋ អាយុ៣៣ឆ្នាំ ជាម្ចាស់ហាងបញ្ចាំ ពិសិដ្ឋ ហ្វាស់ ឃេស ដែលកំពុងមានបញ្ហានេះបានបំភ្លឺប្រាប់សមត្ថកិច្ចថា គាត់មានច្បាប់អនុញ្ញាតិមកពីខាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២០ ប៉ុន្តែសមត្ថកិច្ចបែរជាថា លោកធ្វើអាជីវកម្មមិនស្របច្បាប់ទៅវិញ។

សមត្ថកិច្ចវិញពន្យល់ថា ក្រុមហ៊ុននេះមិនបានសុំច្បាប់ទីតាំងបើកអាជីវកម្មត្រឹមត្រូវពីអាជ្ញាធរដែនដីដោយដាក់ផ្លាកយីហោ នៅឯភូមិស្លែងរលើងនៅក្បែរសាលាយ៉ាម៉ាប៊ីកូ តែបែរជាយកយានយន្តដែលគេបានដាក់បញ្ចាំមកលាក់ទុកនៅភូមិចុងថ្នល់ខាងលិចនៅក្រោយវត្តទឹកថ្លាវិញ ដោយសារសភាពបែបនេះហើយទើបនាំអោយមានការមិនស្របច្បាប់ឈានដល់ការឆែកឆេបែបនេះ។

ទោះបីយ៉ាងណាសមត្ថកិច្ច មិនបានដកហូតយកយានយន្តនោះ១គ្រឿងណានៅឡើយទេ ដោយរង់ចាំម្ចាស់ឃ្លាំងកុងស៊ី នេះ ប្រមូលឯកសារមកបង្ហាញសមត្ថកិច្ចអោយបានគ្រប់គ្រាន់សិនទើបអាចបន្តឲ្យដំណើរការបើកអាជីវកម្មនេះបន្តទៀតដែលភ្លាមៗនេះ លោក ស៊ិន វរៈ ព្រះរាជអាជ្ញារងនៃតុលាការ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជារអោយបិទផ្លុំបេទ្វារឃ្លាំងនេះជាបណ្តោះអាសន្នសិនដើម្បីធ្វើការស្រាវជ្រាវបន្តរកប្រភពម៉ូតូឡានទាំងនោះបានមកពីប្រភពណាខ្លះដែលសមត្ថកិច្ចបានសង្ស័យក្រែងអាចមានពាក់ព័ន្ឋក្នុងការទទួលផលចោរកម្ម។

រហូតមកដល់ព្រឹកថ្ងៃទី១៦នេះខែសីហាឆ្នាំ២០១៧ គណះកម្មការចំរុះដោយមានការចូលរួមពីលោក បុឹល កុសល អភិបាលនៃគណះអភិបាលខណ្ឌសែនសុខ អភិបាលរងខណ្ឌ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ លោក ព្រំ សក្កដា មេបញ្ជាការមូលដ្ឋកងរាជអាវុធហត្ថខណ្ឌ និងមានការសម្របសម្រួលពីលោក ស៊ិន វរៈ ព្រះរាជអាជ្ញារងនៃតុលាការ សាលាដំបូងរាជធានីភ្នំពេញផងដែរ។

ក្នុងប្រត្តិការនោះគណៈកម្មការចំរុះបានដកហូត ម៉ូតូដែលគ្មានឯកសារត្រឹមត្រូវចំនួន៥១គ្រឿងរថយន្តចំនួនគ្រឿងនិងកងបី១គ្រឿងយកទៅរក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញ។
ក្នុងនោះដែលោក បុឹល កុសល អភិបាលខណ្ឌសែនសុខនិងលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញបានបានសំណូមពរដល់បងប្អូនណាដែលបាត់ម៉ូតូឬរថយន្តសូមយកឯកសារពាក់ព័ន្ធទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញដើម្បីផ្ទៀងផ្ទាត់បើឃើញថាត្រឹមត្រូវនិងទទួលបានម៉ូតូយកទៅប្រើប្រាស់វិញ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print