ភ្នំពេញ : គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដក្រុង និងរថយន្ដព្រូសបានឈានដល់ផ្ទុះអាវុធជិត១០គ្រាប់ នៅវេលាម៉ោង ៩យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ ឋិតតាមបណ្ដាយផ្លូវ លេខ៥៩៨ មុខដីឧកញ៉ា លី ហួរ ស្ថិតក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ ។
ប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុបានឲ្យដឹងថា គេ ឃើញរថយន្ដក្រុងបានបើកទៅគៀរថយន្ដព្រូស រួចបន្តបើក ទៅមុខដោយមិនបានឈប់ដោះស្រាយទេ ទើបធ្វើឲ្យម្ចាស់រថយន្ដព្រូសខឹងទាញកាំភ្លើងបាញ់រះលើរថយន្តក្រុង តែមិនបណ្ដាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ ៕ ជាយក្រុង
...