នគរបាលឃាត់ខ្លួនជនសង្ស័យប្រុសស្រីពាក់ពន្ធ័និងសារធាតុញៀនទៅតុលាការ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោក ឯម កុសល ស្នងការនគរបាលបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង​១៣និង១៥នាទី កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ ដឹកនាំដោយលោកវរ:សេនីយ៍ទោ អ៊ឹម ស៊ាងឌី នាយការិយាល័យ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដោយប្រើវិធានញុះញុង់ ។

ជនសង្ស័យ០២នាក់ ១-ឈ្មោះ នូ សុខន ភេទប្រុស អាយុ១៨ឆ្នាំជាតិខ្មែរ នៅភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម , ២-ឈ្មោះ អោម ចាន់ណា ភេទស្រី អាយុ២០ឆ្នាំជាតិខ្មែរ នៅភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។

-វត្ថុតាងរឹបអូសបានមាន ៖
-ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀនចំនួន១០កញ្ចប់ និង ម៉ូតូ ៣គ្រឿង ព្រមទាំង ទូស័ព្ទដៃ០២គ្រឿង ដាវ០៣ដើម ជំពាមកៅស៊ូចំនួន២ គ្រាប់កាំភ្លើងចំនួន០៣គ្រាប់ ឧបករណ៍សេពគ្រឿងញៀន០១សម្រាប់ និងថង់ប្លាស្ទិកសំរាប់វិចខ្ចប់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងទៅតាមនិតិវិធី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print