ឃាត់ខ្លួនយុជន២នាក់ករណីលាកទុកកូនកាំបិតស្រួចនិងស្នាប់ដៃ

ចែករំលែក៖

ភ្នំពេញ ÷ យុវជន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះរបស់គណៈបញ្ជាការ
ឯកភាពខណ្ឌសែនសុខ ចាប់ខ្លួនខណៈពេលឆែកពួកគេរកឃើញមានលាក់ទុកនូវ
កូនកាំបិតស្រួចនិងស្នាប់ដៃផង ដែលគេចោទថា កាន់កាប់ជាអាវុធខុសច្បាប់ នៅ
តាមផ្លូវសាធារណៈ កាលពីវេលាម៉ោង21យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅ
ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោក ដួង វណ្ណៈ នាយប៉ុស្ត៍ស្តីទីនៃប៉ុស្ត៍នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី បាន
អោយដឹងថា÷ ពួកគេត្រូវបានកចាប់ខ្លួនខណៈកម្លាំងសមត្ថកិច្ចចំរុះរបស់គណៈ
បញ្ជាការឯកភាពខណ្ឌសែនសុខកំពុងដាក់គោលដៅចល័តប្រតិបត្តិការឆែកឆេអា
វុធជាតិផ្ទុះ នៅលើដងផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញ បានឃាត់ពួកាគេកំពុង
ជិះម៉ូតូ១គ្រឿងឆែកឆេរកឃើញមានលាក់ទុកកូនកាំបិតស្រួចចំនួន១ដើមនិង
ស្នាប់ដៃចំនួន១ទៀតផង ដែលជាការកាន់កាប់អាវុធខុសច្បាប់។

ប៉ូលិសបានពន្យល់ថា÷ ការរដែលសមត្ថកិច្ចចាត់ទុកថា កូនកាំស្រួចនិងស្នាប់ដៃ
ជាអាវុធខុសច្បាប់នោះ គឺដោយសារកន្លងមកមានក្រុមជនល្មើសជាច្រើនបានប្រើ
ប្រាស់អាវុធប្រភេទនេះ វាយនិងភ្ជង់ ឬសម្លាប់គេប្លន់យកទ្រព្យសម្បត្តិ ដែលភាគ
ច្រើនជនរងគ្រោះជាអ្នកធ្វើដំណើរពេលយប់ដូច្នេះ។

ជនត្រូវបានចាប់ខ្លួនខាងលើ ១.ឈ្មោះ សុខ ចិត្រា ហៅអាទុង អាយុ២០ឆ្នាំមុខ
របរកម្មករសំណង់ មានទីលំនៅ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
២.ឈ្មោះ ធឿន ថាវី អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិជា
មួយគ្នា។ ពួកគេបានប្រាប់សមត្ថកិច្ចថា អាវុធទាំងនេះដាក់តាមខ្លួនដើម្បីការពារ
ខ្លួនតែប៉ុណ្ណោះដោយមិនបានដឹងថា វាជាអំពើខុសច្បាប់ដូចកាំភ្លើងខ្លីដែរនោះទេ។

គណៈបញ្ជាការខណ្ឌសែនសុខបានប្រគល់ជនល្មើសរូបនេះអោយខាងនគរបាល
ជាអ្នកសួរនាំចាត់ចែងតាមច្បាប់ ដែលកំពុងឃុំខ្លួននៅក្នុងអធិការដ្ឋាននគរបាល
ខណ្ឌជាបណ្តោះអាសន្នសិនរង់ចាំបញ្ជូនទៅតុលាការសម្រេចទោសទណ្ឌរបស់
ពួកគេ ថាតើនឹងត្រូវមានទោសកំរិតណានោះ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print