រថយន្ត CRV បោះពួយបុករថយន្ត ISUSU រួចបោលចូលទឹកស្រែបុកស្លាកគណបក្សហ៊្វុនសុិនបុិចដួលរាប

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ រថយន្តប្រភេទទេសចរាចរណ៍ CRV បើកលឿនដូចហោះរេចង្កូតបុករថយន្ត ISUSU ពេញទំហឹងរួចបោលចូលទឹកស្រែ ប៉ុន្តែមិនបង្កការរងរបួសធ្ងន់ធ្ងរដល់អ្នកបើកបរឬអ្នករួមដំណើរនោះទេ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១ និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៥-១៩៦ ត្រង់ចំណុចមុខខ្លោងទ្វារ(វត្តខ្មារ) ស្ថិតក្នុងភូមិក្រពើរោទ៍រ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា រថយន្តម៉ាក CRV ចង្កូតឆ្វេង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2R 5197 បើកបរដោយឈ្មោះ វៃ ចាន់រតនា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំ ភូមិទី១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានរេចង្កូតបុកជាមួយរថយន្តធុនធំ នៅសល់ល្បឿនក៍ជ្រុលចង្កូតរត់ចូលទឹកស្រែយ៉ាងរំភើយតែម្តង និងបានបុកស្លាកគណៈបក្សហ្វ៊ុនសុិនបុិចផងដែរ។

ប្រភពព័ត៌មានខាងលើបន្តថា រថយន្តធុនធំម៉ាក ISUSU ពណ៏ស ពាក់ស្លាកលេខ ចង្កូតឆ្វេង KCHH 0056 បើកបរដោយឈ្មោះ ម៉ន ម៉ារិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំ ភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង បានធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត(បញ្រ្ចាស់ទិសគ្នា) ប៉ុន្តែមិនបង្កការគ្រោះថ្នាក់ឬរងរបួសដល់មនុស្សនោះទេ ចំណែកខាងភាគ្គីរថយន្តម៉ាក CRV គ្រាន់តែរបួសបន្តិចបន្ទួចប៉ុណ្ណោះ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំណែកវត្ថុតាងរថយន្តទាំង ២គ្រឿង សមត្តកិច្ចនគរបាលជំនាញបានយកទៅរក្សាទុក នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាល ស្រុកបាកាន ដើម្បីធ្វើការដោះស្រាយគ្នាតាមនីតិវិធី៕

បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print