ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធអគារសេនាធិការដ្ឋាន និងប្រកាសផ្លាស់ប្តូរមុខងារមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង។
លោក ឧត្តមសេនីយ៍ត្រី ឧត្តមសេនីយ៍ត មាស សុវណ្ណ ត្រូវតែងតាំងមុខងារជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង។ ចំណែកឯ លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងមុខងារជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសវិញ ៕
...