តុលាការ​ ចាប់ផ្ដើម​សវនាការ​រឿង​ក្ដី​លោក​ សួន​ សេរី​រដ្ឋា​

ចែករំលែក៖

ភ្នំពេញ​ ៖ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ​នេះ​ ចាប់ផ្ដើម​បន្ត​សវនាការ​រឿង​ក្ដី​លោក​ សួន​ សេរី​រដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ដោយ​មាន​លោក​ រស់​ ពិសិដ្ឋ​ ជា​ចៅក្រម​ជំនុំជម្រះ​ និង​ លោក​សៀង​ សុខ​ ជា​តំណាង​អយ្យការ​ ។

គួរ​បញ្ជាក់​ថា​ លោក​ សួន​ សេរី​រដ្ឋា​ ត្រូវ​បាន​លោក​រស់​ ពិសិដ្ឋ​ ជាចៅក្រម​ជំនុំជម្រះ​ សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤​ ខែ​សីហា​ ក្រោម​ការ​ចោទប្រកាន់​ចំនួន​៣បទល្មើស​ ។

លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ធ្លាប់​បាន​បញ្ជាក់​ថា​ បន្ទាប់ពីបានសាកសួរនិ​ង​ពិនិត្យសំណុំរឿងនេះចប់សព្វគ្រប់រួចមក អយ្យការ​អមសាលាដំបូងរាជធានី​ភ្នំពេញបានរកឃើញថា អង្គហេតុខាងលើបានប៉ះពាល់ដល់សន្តិសុខសង្គម និងសន្តិសុខនៃកងយោធពលខេមរភូមិន្ទ ជាបទល្មើសព្រហ្មទណ្ឌ រួមមាន បទ​ញុះញង់​កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១ នៃក្រមព្រហ្មទណ្ឌ​ បទ​ធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា៤៧២នៃក្រមព្រហ្មទណ្ឌ​ និង​ បទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិ​មាត្រា​៤៩៤និងមាត្រា​៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ដោយហេតុថាករណីខាងលើជាបទមជ្ឈិមជាក់ស្តែង ហើយសំណុំរឿងនេះបានបំពេញលក្ខខណ្ឌនៃនីតិវិធីនៃការបង្ហាញខ្លួនភ្លាម​ តាមបញ្ញត្តិមាត្រា៤៧ និងមាត្រា ៤៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់និងបញ្ជូនជនជាប់ចោទឈ្មោះ សួន សេរីរដ្ឋា រួមទាំងសំណុំរឿង តាមកំណត់ហេតុស្តីអំពីការបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាមលេខ ០១៨ អ.យ.ឋ ​ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីជំនុំជម្រះ ៕​ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print