ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញធ្វើកាឃាត់ខ្លួនតាមដីកាលេខ៤៤៣ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទលួចមានស្ថានទំងន់ទោសដោយប្រើអំពើហឹង្សា ប្រពឹត្តនៅចំណុចក្នងវត្តជូតមង្គល់ ផ្លូវជាតិលេខ៥ ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦។
លោក ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានអោយដឹងថា ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ហើយជនសង្ស័យមានឈ្មោះ ចាន់ មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជុសជុលម៉ាសុីនត្រជាក់ ស្នាក់ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងថា បន្ទាប់ពីទទួលបានដីកាលេខ៤៤៣ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទលួចមានស្ថានទំងន់ទោសដោយប្រើអំពើហឹង្សា ប្រពឹត្តនៅចំណុចក្នងវត្តជូតមង្គល់ ផ្លូវជាតិលេខ៥ ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ មកលោកបានបញ្ជាអោយកម្លាំងប៉ុស្តិ៍៍ទាំង៦ធ្វើការស្រាវជ្រាវរក ឈ្មោះ ចាន់ មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនសង្ស័យខាងលើ លុះដល់ថ្ងៃ២៥ ខែសីហា ឆ្នាំ២០១៧ វេលម៉ោង៧ព្រឹកកម្លាំងនគរបាលប៉ុស្តិ៍បានឃើញជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាក ស៊ុយសុីគីនិច ព័ណខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1GJ.7981 កំពង់ធ្វើដំណើរតាមផ្លូវក៍ឃាត់ខ្លួនតែម្តង។
ជនសង្ស័យកំពុងឃាត់ខ្លួនសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីបន្ត៕ តុង សីហា