ភ្នំពេញ ៖ បុរសម្នាក់ជាអ្នកប្រកបរបររត់តាក់សុី តែដោយសារអត់ងងុយ ក៏ងុកមួយភាំងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខ ក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លែបាសាក់ ខណ្ឌចំការមន ។
បើតាមសម្ដីបុរសម្នាក់ដែលជាអ្នកបើករថយន្តតាក់សុីឆយ ប្រភេទរថយន្តស៊េរីទំនើបម៉ាកKIA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-3759 បានបើកបរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ រូបគាត់បានងោគមួយភាំង ហើយក៏រេចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយរូបគាត់ក៏បានបោកក្បាលនិងកញ្ចក់រថយន្តរបួសបែកក្បាលបន្តិចបន្ទួចផងដែរ ដោយឡែករបាំងថ្មពុះចែកទ្រូងផ្លូវមិនរងការខូចខាតធ្ងន់ធ្ងននោះឡើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍មូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុរួចធ្វើការវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំរងចាំដោះស្រាយគ្នានៅពេលក្រោយ៕