រថយន្ដឡិចសុីសES300 បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ ខ្ទាតទៅប៉ះរថយន្ដតាក់សុីបណ្ដាលអោយរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ដឡិចសុីសES300មួយគ្រឿងបើកក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយរបាំងថ្មពុះចែកទ្រូងផ្លូវចំនួនពីរកង់ខ្ទាតចេញពីគ្នាហើយរថយន្ដបង្កបានខ្ទាតទៅប៉ះជាមួយរថយន្ដតាក់មួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នារងការខូចខាតកញ្ចក់បន្តិបន្ទួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង០១និង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចខាងមុខវិទ្យាស្ថាន វ៉ាន់ ដា តាមបណ្ដោយផ្លូវម៉ៅសុីទង់ គនុងសង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាកឡិចសុីសES300 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2Z-2989 ខូចខាតដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរូច។ ចំណែករថយន្ដមួយគ្រឿងទៀតជារថយន្ដតាក់សុីរបស់ក្រុមហ៊ុនPNP ខូចខាតដាច់កញ្ចក់ខាងឆ្វេងនិងកំពិតបន្តិចបន្ទួច។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសុីទង់ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុករបាំង​ថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយរបាំងថ្មចំនួនពីរកង់ខ្ទាតចេញពីគ្នាហើយរថយន្ដខូចខាតដាច់កាឡេកង់និងខ្ទាតទៅប៉ះរថយន្ដតាក់សុីមួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នាបណ្ដាលខូចខាតដាច់កញ្ចក់និងកំពិតបន្តិបន្ទួច។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានទំនាក់ទំនងទៅកម្លាំងជំនាញចរា​ចរណ៍ខណ្ឌអោយចុះមកពិនិត្យកន្លែងកើតហេតុ។ បន្ទាប់ពីកម្លាំងជំនាញចរាចរណ៍ខណ្ឌចុះមកពិនិត្យកន្លែងកើតហេតុរួចដោយមើលឃើញមានកាប៉ះពាល់ជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវដែលជាសម្បត្តិរបស់សាលារាជធានីភ្នំពេញទើប​ទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុងអោយមកវាស់វែងយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរា ចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់ ចំណែករថយន្ដតាក់សុីខាងម្ចាស់រថយន្ដព្រយករថយន្ដទៅជួសជុលអោយស្អាតដូចដើមវិញ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print