ថ្ងៃចុងសប្តាហ៍លោកចេង មុនីរ៉ាដឹលនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ឆ្លៀតពេលសម្រាកពីការងាររបស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារ ចុះជួបសំនេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដើម្បីបង្កើនភាពជិតស្និទ្ធ ស្វែងយល់ការពីការរស់នៅ ទទួលយកសំណូមពរមកធ្វើការពិភាក្សាដោះស្រាយជូនប្រជាពលរដ្ឋ និងបន្តចុះពិនិត្យតាមតំបន់ប្រឈមមួយចំនួន ដែលបង្កផលប៉ះពាល់ដល់ការរស់នៅ ។
នៅក្នុងដំណើរចុះជួបជាមួយប្រជាពលរដ្ឋក្រុមការងារបានចុះទៅពិនិត្យទីតាំងដីបឹងប្រា ដែលត្រូវឧកញ៉ាធ្វើរបងហ៊ំព័ទ្ធយកធ្វើជាកម្មសិទ្ធបង្កអោយស្ទះប្រព័ន្ធប្រឡាយបង្ហូរចេញពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ។ បន្ទាប់មកលោកអភិបាលខណ្ឌបានបន្តដំណើរចុះទៅជួបប្រជាពលរដ្ឋនៅក្នុងដហគមន៍ឆ្មារអើត មានទីតាំងនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ហើយទទួលយកសំណូមពររបស់បងប្អូនមកដោះស្រាយភ្លាមៗផងដែរ គឺដាំបង្គោលភ្លើងចូលទៅក្នុងសហគមន៍ និងសន្យាធ្វើផ្លូវបេតុងថែមទៀតផង ។
អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា បានមានប្រសាសន៍ថា ក្នុងនាមអ្នកបម្រើរាស្ត្រ គឺត្រូវតែចុះអោយដល់តាមលំនៅឋានរបស់បងប្អូន អោយបានច្រើនតាមដែលអាចធ្វើទៅបាន ទើបអាចទទួលដឹងពីសុខទុក្ខលំបាកគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ ទាំងតម្រូវការខ្វះខាតផ្សេងៗក៏ដូចជា សំណូមពរ ពិសេសផលប៉ះពាល់ជាច្រើនទៀត ដល់ការរស់នៅរបស់បងប្អូន ។

ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកអភិបាលខណ្ឌក៏បាននាំយក ការ៉េមកី ចំនួន២ធុងធំចែកជូនក្មេងៗហូប និងនាំជាងកាត់សក់ដោយឥតគិតថ្លៃជូនពលរដ្ឋ នាភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ផងដែរ ។

សូមបញ្ជាក់ថា នៅវេលាព្រឹកថ្ងៃខែឆ្នាំដដែល លោកអភិបាល ក៏បានចុះពិនិត្យមើលទីតាំងតំបន់ភូមិសាស្ត្រមួយចំនួនដែលមានផលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ពិសេសតំបន់បឹងព្រលឹត ស្ថិតក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលកំពុងរងផលប៉ះពាល់ដោយសារបញ្ហាទឹកជន់លិច ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print