លោក ឃួង ស្រេង៖ សេវារថយន្តដឹកជញ្ជូនអ្នកដំណើរក្នុងក្រុងកាន់តែទទួលបានចាប់អារម្មណ៏ពីអ្នកធ្វើដំណើរច្រើនជាមុន

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យស្ថានភាពនៃការគ្រប់គ្រង រដ្ឋាករស្វយត័ដឹកជញ្ជូនសាធារណៈរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៨សីហា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ការបង្កើតឲ្យមានសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងនេះ គឺជាការឆ្លើយតប និងគិតគូពីស្ថានភាពវិវត្តនៃសេដ្ឋកិច្ចកម្ពុជាដែលមានការរីកចំរើន និងដើម្បីលើកកំពស់សោភណ្ឌភាព សណ្តាប់ធ្នាប់ សាធារណៈ និងដើម្បី កាត់បន្ថយការកកស្ទះចរាចរ ពិសេស គ្រោះថ្នាក់ចរាចរក្នុងទីក្រុង លើកកំពស់ផាសុខភាព និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញក៏ចង់ឲ្យមានការកែទំលាប់ពីការប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន មកប្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង នេះវិញ។

លោក ឃួង ស្រេង បញ្ជាក់ថា៖ដោយសារតែកត្តាខាងលើនេះហើយ ទើបសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញឲ្យរដ្ឋបាលរាជធានីភ្នំពេញគិតគូឲ្យបានម៉ត់ចត់ក្នុងការធ្វើឲ្យសេវារថយន្តក្រុងដឹកជញ្ជូនសាធារណៈនេះដំណើរការទៅដោយរលូន និងចាំបាច់ក្នុងការបំរើប្រជាពលរដ្ឋ។

លោក ក៏បានណែនាំឲ្យមន្ត្រីទទួលបន្ទុក ត្រូវបន្តយកចិត្តទុកដាក់លើការរៀបចំទីតាំងចំណត និងរោងជាងសំរាប់រថយន្តក្រុង រួមទាំងត្រូវមានជាងទទួលប្រាក់ខែសំរាប់ជួសជុលរថយន្តផងដែរ។

លោលបន្តទៀតថា៖ក្នុងនាមជាអ្នកគ្រប់គ្រងក្នុងអង្គភាពនេះ ត្រូវមានការទទួលខុសត្រូវ និងចេះឆ្នៃប្រឌិតកុំចេះត្រឹមតែរាយការណ៏មករដ្ឋបាលរាជធានីភ្នំពេញឲ្យដោះស្រាយនោះ។ជាមួយគ្នានេះ អាជ្ញាធរខណ្ឌ សង្កាត់ត្រូវរួមសហការរៀបចំ សណ្តាប់ធ្នាប់នៅតាមចំណតរថយន្តក្រុងឲ្យបានល្អប្រសើរ។

លោកអ៊ាន សុ ឃីម ប្រធានរដ្ឋាករស្វយត័ដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញឲ្យដឹងថា៖សព្វថ្ងៃរដ្ឋាករមានបុគ្គលិកបំរើការងារចំនួន២៩៣នាក់, អ្នកបើកបរ ១២០នាក់,អ្នកលក់សំបុត្រ១២០នាក់។ក្នុងឆ្នាំ២០១៦កន្លងទៅ មានអ្នកធ្វើដំណើរតាមរថយន្តក្រុង ចំនួន២.៣៤០.៧៧ ៧នាក់។ គឺស្មើនឹង៦០៨០នាក់ក្នុងមួយថ្ងៃ។ដោយឡែកក្នុងឆ្នាំ២០១៧នេះ អ្នកធ្វើដំណើរតាមរថយន្តក្រុងកើនឡើងពី៩០០០ ទៅ៩៥០០នាក់ក្នុងមួយថ្ងៃ។លោកឲ្យដឹងទៀតថា៖ខ្សែរត់ចំនួន៥ខ្សែថែមទៀតនឹងដាក់ឲ្យដំណើរការសំរាប់ខ្សែទី៤ និងទី៥ ចាប់ផ្តើម នៅថ្ងៃទី១ខែកញ្ញា ឆ្នាំ២០១៧ ហើយខ្សែទី៦ ទី៧ ទី៨នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី៨ខែកញ្ញានេះ បន្ថែមលើខ្សែរត់ដែលកំពុងដំណើរការបច្ចុប្បន្នចំនួន ៣ខ្សែគឺនឹងប្រើប្រាស់រថយន្តក្រុងថ្មីដែលជាជំនួយរបស់ប្រទេសចិនចំនួន១០០នាក់នឹងដាក់ជំនួសរថយន្តចាស់ដែលកំពុងប្រើ។ ខ្សែរត់ថ្មីនេះនឹងទៅដល់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញគឺទៅឲ្យដល់គៀតជិតនឹងបងប្អូនកម្មករ កម្មការនីយើង។គួរបញ្ជាក់ថា៖កាលពីពេលថ្មីៗនេះ សម្តេចតេជោហ៊ុនសែន បានប្រកាសឲ្យកម្មករ កម្មការនីទាំងអស់ជិះរថយន្តក្រុងរយះពេល២ឆ្នាំដោយមិនយកប្រាក់៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print