អភិបាលរាជធានីភ្នំពេញ ស្នើឲ្យក្រុមការងារសហភាពស្មារតីយុវជនដើម្បីការងារកម្ពុជា ត្រូវបន្ដ ចូលរួមការងារសង្គម ឲ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពប្រជាជនកាត់បន្ថយភាពក្រីក្រ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យក្រុមការងារសហភាពស្មារតីយុវជនដើម្បីការងារកម្ពុជា ត្រូវបន្ដ ចូលរួមការងារសង្គម ឲ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពប្រជាជនកាត់បន្ថយភាពក្រីក្រ តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ។ លោក ឃួង ស្រេង បានស្នើបែបនេះ ខណៈ លោកទទួលជួបពិភាក្សាការងារជាមួយ ក្រុមការងារសហ ភាព ស្មារតីយុវជនដើម្បីការងារកម្ពុជា ដឹកនាំដោយលោក មុំ សៀក កាលពីរសៀលថ្ងៃទី ២៩ សីហា ឆ្នាំ២០១៧នៅ សាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការខិតខំប្រឹងប្រែង អភិវឌ្ឍប្រទេស របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈការបង្ខិតសេវាសាធារណៈអោយទៅគៀក ជាមួយប្រជាពលរដ្ឋ និងទីកន្លែងធ្វើការ ជួយបំពេញតម្រូវការដើម្បីកាត់បន្ថយនូវភាពក្រីក្រ។ ការអភិវឌ្ឍ និងការការពារ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ និងបានគ្រប់គ្រងសភាពការ មួយចំនួន ក្នុងរាជធានីបានល្អប្រសើរ ដោយទទួលបានការសាទរពីប្រជាពលរដ្ឋក្នុងរាជធានីទាំងមូល ។ សព្វថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងជំរុញដល់សហភាពស្មារតីយុវជនដើម្បីការងារកម្ពុជា បន្តចូលរួមក្នុងសកម្មភាពការងារសង្គមឱ្យបានច្រើនថែមទៀត ដើម្បីបំរើផលប្រយោជន៍ប្រជាជន និងសង្គមជាតិទាំងមូល ពិសេសចូលរួម អនុវត្តតាមអនុសាន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី និយោជិតដែលបំរើការងារក្នុងវិស័យការត់ដេរ និងវាយណភណ្ឌ ដើម្បីបានដឹងកាន់តែច្បាស់ថែមទៀតអំពីសុខទុក្ខនិងសេចក្តីត្រូវការរបស់ពួកគាត់ ពោលគឺធ្វើយ៉ាងណាឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍ និងប្រជាជនមានជីវភាពធូរធាជាលំដាប់។

លោក ឃួង ស្រេង ក៏បានផ្តាំផ្ញើឱ្យក្រុមការងារ សហភាពស្មារតីយុវជន ដើម្បីការងារកម្ពុជា ត្រូវបន្តកិច្ចខិតខំប្រឹង ប្រែងការពារផលប្រយោជន៍ និងសិទ្ធរបស់បងប្អូនកម្មករ និយោជិត និងចេះស្រលាញ់គ្នាក្នុងនាមជាប្រជាតិដូចគ្នាជួយការពារ ថែទាំពួកគាត់ឱ្យបានល្អបំផុត តាមតែអាចធ្វើទៅបាន។

លោក មុំ សៀក ប្រធានសហភាពស្មារតីយុវជន ដើម្បីការងារកម្ពុជា បានបញ្ជាក់ថា៖ ថ្ងៃនេះក្នុងនាមថ្នាក់ដឹកនាំ សហភាព ក៏ដូចជាតំណាងឱ្យកម្មករ កម្មការិនី ជាង៩ម៉ឺននាក់ ដែលជាសមាជិក របស់ខ្លួន មកសម្តែងការអបអរសាទរ និង អរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលកន្លងមកតែងតែបានដាក់ក្រុមការងារចុះទៅជួយអន្តរាគមន៍ និងដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើង នៅតាមបណ្តារោងចក្រសហគ្រាសទាន់ពេលវេលា ដូចជា ការណី បាតុកម្ម កូដ្ឋកម្ម ក៏ដូចជាស្ថាប័នានា ពាក់ព័ន្ធនិងក្រសួងការ ងារ ផងដែរ។

សូមបញ្ជាក់ថា៖ ក្រុមសហភាពស្មារតីវយុវជន ដើម្បីការងារកម្ពុជា ដោយធ្វើការងារផ្តោតជាសំខាន់ទៅលើការ ងារវិស័យកាត់ដេរ ស្បែកជើង និង ការងារការពារក្រុម រថយន្តដឹកជញ្ជូនកម្មករ កម្មការិនី នៅតាមរោងចក្រកាត់ដេរ ដែល មានដៃគូ អង្គការ, សមាគម ជាច្រើនទៀតជាសមាជិក៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print