គ្រោះទឹកជំនន់នៅឥណ្ឌា, បាក់ដីនៅចិន និង កុងហ្គោស្លាប់ និង បាត់ខ្លួនជាច្រើន

ចែករំលែក៖

មានហេតុការណ៍បាក់ដីបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសចិន និង កុងហ្គោបណ្តាលឲ្យមានអ្នកស្លាប់ជិត៥០នាក់ និង បាត់ខ្លួនជាច្រើននាក់ផ្សេងទៀត។

នៅក្នុងប្រទេសចិនមានមនុស្សចំនួន១៧នាក់បានស្លាប់ និង ៨នាក់រងរបួស ១៨នាក់ផ្សេងទៀតបាត់ខ្លួន នៅក្នុងហេតុការណ៍បាក់ដីវាយប្រហារខេត្តGuizhouភាគនិរតីប្រទេសចិន។ បើតាមការលើកឡើងរបស់ជនរងគ្រោះ ដែលនៅមានជីវិតបានឲ្យដឹងថា “ខ្ញុំបានរត់នៅខាងក្រៅនៅពេល ដែលខ្ញុំលឺសម្លេងរញ្ជួយហើយមានអារម្មណ៍ញ័រខ្លាំងផ្ទះរបស់ខ្ញុំត្រូវបានដួលរាបទៅដីមុនពេលខ្ញុំមើលទៅក្រោយ”។

ចំណែកនៅក្នុងប្រេសកុងហ្គោវិញ អភិបាលខេត្តកុលសម្ព័ន្ធកុងហ្គោបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន២៨នាក់បានស្លាប់បាត់បង់ជីវិតដោយសារភ្លៀងធ្លាក់ខ្លាំងនៅ Kolwezi ខេត្តLualabaភាគខាងត្បូងនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DR Congo) ដែលបង្កឲ្យមានការបាក់ដី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។

លោក Richard Muyejបានលើកឡើងថា ហេតុការណ៍រអិលបាក់ដីនេះ បានកើតឡើងនៅថ្ងៃអង្គារនៅក្រុមហ៊ុនរ៉ែមួយ ដែលមានមូលដ្ឋាននៅផ្នែកមួយនៃប្រទេសកុងហ្គោបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងច្រើនដូចនេះដែម្ដង។

លោកMuyejបានបន្ដថា ចំនួនអ្នកស្លាប់នៅតែបណ្តោះអាសន្ននៅឡើយទេ ដោយសារមនុស្សជាច្រើន នៅតែជាប់នៅក្រោមកម្ទេចកម្ទីហើយប្រតិបត្តិការសង្គ្រោះកំពុងបន្តស្វែងរកអ្នកនៅរស់។

ដោយឡែក គ្រោះទឹកជំនន់នៅក្នុងប្រទេសឥណ្ឌាវិញមកដល់ថ្ងៃទី៣០ខែសីហាចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងដោយសារគ្រោះទឹកជំនន់នៅភាគខាងកើតប្រទេសឥណ្ឌាក្នុងខេត្ត Bihar ដោយមានអ្នកស្លាប់រហូតដល់៥១៤នាក់។

ក្រុមមន្ត្រីបានបញ្ជាក់ថាស្ថានភាពទឹកជំនន់នៅរដ្ឋនេះបានបន្តកើតមានឡើងនៅឡើយ ដែលមានស្រុកSamastipur, Muzaffarpur និង Darbhangaខណៈទឹកទន្លេ BurhiGandak និង Bagmatiបានកើនឡើង និង បង្កគ្រោះថ្នាក់ខ្លំាងក្លាបំផុត។ទឹកទន្លេជាច្រើនបានឡើងស្រឺតៗហើយគ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ពលរដ្ឋប្រមាណ១៧,១លាននាក់ ដែលបានវាយប្រហារមកលើស្រុកចំនួន២១៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print