ខេត្តកំពង់ចាម : គោរពតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្ត នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ កម្លាំងនគរបាលអធិការស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបតាងួន សហការជាមួយនិងរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋានបានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុចកោះយួន,អន្លង់ខ្លឹម ភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។
ក្នុងប្រតិបត្តិការនេះជាលទ្ឋផលបង្ក្រាបបានរួមមាន :
– លូស្បៃមុង ចំនួន១៥មាត់
– ឩបករណ៍រ៉ាវ ចំនួន០៧មាត់
– របាំងស្បៃមុងប្រវែង៥១៥ម៉ែត្រ
– របាំងរ៉ាវ ប្រវែង១៤០ម៉ែត្រ
– បង្គោលចំរឹង ចំនួន២៥៥ដើម
– ចាក់លែងកូនត្រីចំរុះ ចំនួន៥០គីឡូក្រាម
ដោយឡែកបករណ៍ វត្ថុតាងខាងលើបានប្រគល់ជូនជំនាញជលផលដឹកយកមកខេត្ត ៕ វណ្ណ:
...