ប្រជុំផ្សព្វផ្សាយបែងចែកភារៈកិច្ចទទួលខុសត្រូវដល់មេបញ្ជាការមេបញ្ជាការរងអាវុធហត្ថខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦៧ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត មានរៀបចំពីធីប្រជុំផ្សព្វ ផ្សាយ បែងចែកភារៈកិច្ចទទួល ខុសត្រូវដល់មេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះវិងហារ លើ ការងារតាមផែនជំនាញនីមួយៗក្រោមអធឹបតីភាពលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ។

បន្ទាប់ពីលោក វិរៈសេនិយ៍ទោ កែវ វុធ នាយរងសេនាធិការ នឹងជាអនុប្រធានមន្ទីរផែនការ អានរបាយការស្តីពីការងារអនុវត្តន៍នៅក្នុងត្រីមាសទី៣នឹងដើមឆមាសទី២ឆ្នាំ២០១៧រួចមកលោក កង សៅគុណ បានថ្លែងផ្តាំផ្ញើទៅដល់អស់លោកមេបញ្ជាការ មេបញ្ជាការរង នឹងមន្ទីរជំនាញជុំវិញអង្គភាព  ពិសេសអស់លោកដែលជាមេបញ្ជាការ មេបញ្ជាការង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ស្នាក់ការសន្តិសុខអាវុធហត្ថប្រចាំទឹសនីមួយៗ ត្រូវយកចិត្តទុកដាក់ បង្កើនសកម្មភាពការងារទទួលខុសត្រូវ ក្នុងការ ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមអោយបានល្អប្រសើរ ពិសេសកាពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ ។

លោក បានបន្តថា ក្រៅពីតួនាទីនឹងភារៈកិច្ចខាងលើត្រូវយកចិត្តទុកដាក់ បង្ការ ការពារ ទប់ស្កាត់ បង្ក្រាប បទល្មើសធនធានធម្មជាតិអោយមានប្រសិទ្ឋភាពខ្ពស់បំផុត ដើម្បីថែរក្សាការពារធនធានធម្មជាតិដ៏មានតម្លៃរបស់ជាតិអោយបានគង់វង្សស្ថិតស្ថេរ តុកសម្រាប់អោយកូនចៅជំនាន់ក្រោយៗទៀត ចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព នឹងគ្រឿងញៀនជាដើម ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print