ខេត្តព្រះសីហនុ ៖ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់បានឆក់ខ្សែភ្លេីងស្លាប់ ពេលឪពុកសំរាកថ្ងៃ មិនដឹងកូនលេងព្រីភ្លើងនៅវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកព្រៃនប់បានឲ្យដឹងថាក្មេងរងគ្រោះឈ្មោះពឹង រស្មី ភេទប្រុស អាយុ៥ឆ្នាំ ឪពុកឈ្មោះ ចាន់ សុភក្រ័ អាយុ៣៤ឆ្នាំ និងម្ដាយ ឈ្មោះណុប ចាន់ អាយុ២៦ឆ្នាំ។
ប្រភពដដែលបានបន្តទៀតថាតាមការរៀបរាប់ របស់ឪពុកក្មេងរងគ្រោះក្រោយពេលហូបបាយថ្ងៃត្រង់រួច កូនរបស់គាត់ បានមកដេក ជាមួយលើគ្រែ ក្នុងផ្ទះ រហូតដល់ម៉ោង៤និង១០នាទីគាត់បានក្រោកឡើងដេីម្បី ទៅដឹកប្រពន្ធពីកន្លែង ធ្វើការ ក៏ឃើញកូនដួលដេក ទៅនឹងដី ក្បែគ្រែដោយដៃកាន់ជាប់ព្រីខ្សែរភ្លើង មានស្នាមខ្លោច ម្រាមដៃខាងឆ្វេងបានស្លាប់នៅនិងកន្លែង។
បច្ចុប្បន្នសពក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាម សមុទ្រ