យង់ឃ្នងណាស់ដឹងថាឪពុកក្មេកមានជម្ងឺសម្រាកនៅមន្ទីពេទ្យបង្អែកខេត្តចូលទៅរឹតករសម្លាប់ក្នុងបន្ទប់ទឹកបន្ទាប់ពីរឹតករកូនស្រីនៅភ្នំពេញដោយខឹងប្រពន្ធសុំលែងលះ

ចែករំលែក៖

ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់អ្នកជម្ងឺនិងអ្នកកំដ ព្រមទាំងគ្រូពេទ្យនៅក្នុងមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងចោមរោមមើលយ៉ាងច្រើនខណះដែលប្រទះឃើញបុរសចំណាស់ម្នាក់បានដេកស្លាប់ក្នុងបន្ទប់ទឹកដោយសារតែកូនប្រសារចិត្តឃោឃៅបានច្របាច់កររហូតដល់ដាច់ខ្យល់បន្ទាប់ពីបានធ្វើសកម្មភាពរឹតករកូនស្រីអាយុ៣ឆ្នាំនៅរាជធានីភ្នំពេញដោយសារតែខឹងប្រពន្ធសុំលែងលះ។

ហេតុការណ៏ភ្ញាក់ផ្អើលដែលប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២ខែកញ្ញាឆ្នាំ២០១៧ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងស្ថិត នៅភូមិស្រះវង់សង្កាត់ស្វាយរៀងក្រុងស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាបុរសចំណាស់ដែលស្លាប់ត្រូវជាឪពុកក្មេកមានឈ្មោះពេជ្រ ជឿន ភេទ ប្រុស អាយុ 57 ឆ្នាំ មុខរបរ ធ្វើស្រែរស់នៅភូមិ ទន្លៀងឃុំ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ចំណែកកូនប្រសារសង្ស័យមានឈ្មោះ អង សំណាង ភេទ ប្រុសអាយុ 26 ឆ្នាំ មុខរបរមិនពិតប្រាកដមានស្រុកកំណើតនៅស្រុកគងពិសីខេត្តកំពុងស្ពឺដោយបានរៀបការជាមួយប្រពន្ធឈ្មោះសាខុនអាយុ២២ឆ្នាំមុខរបរកម្មការិនីរោងចក្រមានកូនស្រីអាយុ៣ឆ្នាំជាចំណងដៃដោយមានទៅលំនៅភូមិទន្លៀងឃុំសំបួរ ស្រុកស្វាយទាបខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថាមូលហេតុ:ដែលបង្កើតអោយមានរឿងឃាដកម្មនេះកើតឡើងដោយសារតែប្រពន្ធរបស់ ជនសង្ស័យបានដាក់ពាក្យសុំលែងលះព្រោះខឹងជនសង្ស័យ ជាប្ដី បានចាប់រំលោភម្តាយក្មេក តែមិនបានសំរេច ដោយប្រពន្ធ​ បានដឹងរឿងនោះ​ ។

ប្រភពបន្តថាបន្ទាប់ពី ជនសង្ស័យ ខឹងរឿងហេតុខាងលើនេះទើបបានយកកូនស្រីទៅភ្នំពេញហើយបានរឹតករសម្លាប់រួចបានបន្តដំណើរ មកសំលាប់ឪពុកក្មេកដល់មន្ទីរពេទ្យខេត្តស្វាយរៀងព្រោះដឹងថាដេកពេទ្យយូថ្ងៃមកហើយ។

ក្រោយធ្វើសកម្មភាពរួចមកជនសង្ស័យបានរត់គេចខ្លួនខណះដែលសមត្ថកិច្ចនគរបាលក្រុង កំពុងសហការជាមួយកំលាំងជំនាញខេត្ត ស្រាវជ្រាវតាមចាប់មុខសញ្ញានេះ ចាត់ការតាមច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print