ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញធ្វើការឆ្មក់បង្ក្រាបឃាត់ខ្លួនបន្ទាប់ពីពួកគេបានប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន។
ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះ កាលពីវេលម៉ោង៩ និង១០នាទីព្រឹក ថ្ងៃ៤ ទី ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ ជួល ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ជនសង្ស័យទាំង៤នាក់ដែលឃាត់ខ្លួននោះទី១ឈ្មោះ អាន សីហា ភេទប្រុសអាយុ២១ឆ្នាំមុខរបរធ្វើសំណង់ ស្នាក់នៅបន្ទប់ជួលផ្លូវលំភូមិសែនសុខ៤សង្កាត់ឃ្មួញ។ ទី២ឈ្មោះ កង វុទ្ធី ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិសែនសុខ៧ សង្កាត់ឃ្មួញ។ ទី៣ឈ្មោះ ណាំ ចន្ថា ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិតស្នាក់នៅបន្ទប់ជួលផ្លូវលំភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី។និង ទី៤ឈ្មោះ ហង្ស ប៊ុនផេន ហៅដា ភេទប្រុសអាយុ៣២ឆ្នាំមុខរបរមិនពិត ស្នាក់នៅភូមិសែនសុខ៤សង្កាត់ឃ្មួញ។
លោក អនុសេនីយ៍ឯក ញាណ នន នាយប៉ុស្ត៍នគរបាលរដ្ឋបាល សង្កាត់ឃ្មួញ បានអោយដឹងថា មុននិងឃាត់ខ្លួនក្រុមជនសង្ស័យទាំង៤នាក់ខាងលើនេះគឺបន្ទាប់ពីមានប្រជាពលរដ្ឋល្អបានរាយការណ៍ថាមានក្រុមក្មេងស្ទាវកំពង់ប្រមូលផ្តុំគ្នាសង្ស័យប្រើប្រាស់គ្រឿងពេលនោះលោកបានដឹកនាំកម្លាំងចុះដល់កន្លែងទីតាំងខាងលើងឃើញពួកគេកំពង់ប្រើប្រាស់គ្រឿងញៀនជាក់ស្តែងក៍ឃាត់ខ្លួនតែម្តង និងដកហូតឧប្បករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នក្រុមជនសង្ស័យទាំង៤នាក់កំពង់កសាងសំណុំរឿងបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី ៕ តុង សីហា