ប៉ូលីសឃាត់មនុស្ស៤នាក់មានផ្ទុកសារធាតុញៀនក្រោយពីពិនិត្យ

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស៤នាក់ក្រោយពីពិនិត្យទឹកនោមរកសារធាតុញៀនឃើញមានវិជ្ជមានទាំងអស់។
ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះ កាលពីម៉ោង២៣និង ៣០នាទីយប់ថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវបេតុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប៉ូលីសនិយាយថា៖ ជនសង្ស័យទាំង៤នាក់នេះទី១ឈ្មោះ ព្រហ្ម សៅ អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្លូវបេតុងភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ទី២ឈ្មោះ យូ ម៉ាឡានី អាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ទី៣ឈ្មោះ លី វាន់ណេត អាយុ១៨ឆ្នាំ
មុខរបរមិនពិតប្រាកដស្នាក់ផ្ទះលេខ១២០ផ្លូវលំភូមិផ្សារទឹកថ្លា
សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ទី៤ឈ្មោះសេក ចាន់រតនា អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ផ្លូវលំភូមិផ្សារទឹកថ្លា
សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់បន្តថា៖ មុននិងឃាត់ខ្លួនជនសង្ស័យទាំង៤ខាងលើខណះដែលកម្លាំងប៉ុស្តិ៍ធ្វើការល្បាតនៅចំណុចខាងលើបានឃើញពួកគេជិះម៉ូជិះម៉ូតូឌុបគ្នាដោយមានសង្ស័យក៍ឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌដើម្បីសាកសួរនិងបានធ្វើតេស្តទឹកនោមដើម្បីរកសារធាតុញៀនក្រោយពិនិត្យទៅលើទឹកនោមឃើញថាទាំង០៤នាក់នេះមានផ្ទុកនូវសារធាតុញៀនក្នុងទឹកនោមទាំងអស់។

យោងតាមការឃាត់ខ្លួនតាមការពិនិត្យស្វែងរកសារធាតុញៀនពួកគេបានសារភាពថាពិតជាធ្លាប់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ពិតប្រាកដមែនហើយបច្ចុប្បន្នជនទាំង០៤នាក់បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីបន្តនីតិវិធី៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print