សម្តេចតេជោ ហ៊ុន សែន ប្រៀបដូចជាជីតា ជាឪពុក ជាអុំ ជាពូ ដែលតែងតែ យកចិត្តទុកដាក់ចំពោះសុខទុក្ខកូន ក្មួយ និងចៅៗជាកម្មករ កម្មការនីគ្រប់ទីកន្លែង

ចែករំលែក៖

សម្តេចតេជោ ហ៊ុន សែន ប្រៀបដូចជាជីតា ជាឪពុក ជាអុំ ជាពូ ដែលតែងតែ យកចិត្តទុកដាក់ចំពោះសុខទុក្ខកូន ក្មួយ និង ចៅៗជាកម្មករ កម្មការនីគ្រប់ទីកន្លែង។ តាមរយៈនៃការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ក្មួយៗកម្មការិនី នឹងទទួលបាននូវការយកចិត្តទុកដាក់ពិសេស រួមទាំងអត្ថប្រយោជន៍ជាច្រើនដែលក្នុងនោះមាន:

១)ទទួលបានពេលវេលាឈប់សម្រាករយៈពេល៣ខែ ដើម្បីសម្រាលកូន និងមើលថែទាំកូនខ្ចី ហើយនៅបន្តទទួលបានប្រាក់ខែ ១២០% ទៀតផង។

២)ចំពោះកូនក្មួយកម្មការនីដែលសម្រាលកូន ទោះបីក្នុងប្រព័ន្ឋឬក្រៅប្រព័ន្ឋក៏ដោយ ប្រសិនបើសម្រាលបានកូន(១)គឺទទួលថវិកាឧបត្ថម្ភគាំពារ ៤០ម៉ឺន រៀល។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣) គឺទទួលបានថវិកា១លាន២សែនរៀល ហើយនឹងទទួលបាននូវការឧបត្ថម្ភមួយចំនួនបន្ថែមទៀតពី សម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ឋបណ្ឌិត។ ទោះបីកូននោះកើតមករស់ ឬស្លាប់គឺនៅតែទទួលបានថវិកាគាំពារដូចគ្នា។

ជូនពរក្មួយៗកម្មការនីមានផ្ទៃពោះទាំងអស់ មានសុខភាពល្អគ្រប់ៗគ្នា ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print