មានបញ្ហាអ្វីខ្លះកើតឡើងក្នុងគណបក្សសង្គ្រោះជាតិក្រោយការចាប់ខ្លួន កឹម សុខា?

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា ប្រធានគណ បក្សសង្គ្រោះជាតិពីបទក្បត់ជាតិតាមរយៈការបែកធ្លាយជាសាធារណៈអំពីការនិយាយ នៅអូស្ត្រាលីពីផែនការយុទ្ធសាស្ត្រជា សម្ងាត់គាំទ្រពេញទំហឹងដោយសហរដ្ឋ អាមេរិកតាំងពីឆ្នាំ១៩៩៣មកដល់បច្ចុប្បន្ន ដើម្បីទម្លាក់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយជាពិសេសបន្ទាប់ពីមាន ការទម្លាយព័ត៌មានដោយហ្វេសប៊ុក សីហា អំពីការជំពាក់វាក់វិនដូចសម្លកំពឹសជាមួយ មន្ត្រីជាន់ខ្ពស់ CNRP មួយចំនួនដែលជា មនុស្សជំនិតបំផុតរបស់លោក កឹម សុខា ក្នុងការរៀបចំ និងអនុវត្តគម្រោងការប្រទាក់ ក្រឡាជាប្រព័ន្ធនេះហើយដែលមានឈ្មោះ ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់តុលាការត្រូវនាំ ខ្លួនមកសួរនាំ ដូចជា លោក ប៉ុល ហំម, លោក យ៉ែម បុញ្ញាឫទ្ធិ, លោក អ៊ូ ចាន់ឫទ្ធិ, លោក សុន ឆ័យ ។ល។ បក្សប្រឆាំងមួយ នេះហាក់បីដូចជាស្ថិតក្នុងស្ថានភាពបាត់ ម្ចាស់ការផង និងរង់ចាំមើលទឹកភ្លៀងផង។

មន្ត្រីសំខាន់មួយរូបដែលស្និទ្ធជាមួយ មេដឹកនាំធំៗ CNRP បានខ្សឹបថា «ក្រោយ ពេលលោកប្រធាន កឹម សុខា ត្រូវបានចាប់ ខ្លួន លោក យឹម សុវណ្ណ និងលោកស្រី មួរ សុខហួរ បានណែនាំឲ្យមន្ត្រី និងសកម្មជន បក្សទាំងអស់នៅឲ្យស្ងៀមកុំធ្វើអ្វីផ្តេសផ្តាស និងកុំនិយាយស្តីឲ្យសោះជៀសវាងការជាប់ ជំពាក់ជាមួយសំណុំរឿងលោក កឹម សុខា។ ម៉្យាងវិញទៀតក៏មានការណែនាំផងដែរឲ្យ បិទស្នាក់ការកណ្តាលរបស់បក្សនៅចាក់ អង្រែនេះសិន»។

មន្រ្តីដដែលរូបនោះក៏បានទម្លាយឲ្យដឹង ដែរថា «ប៉ុន្មានម៉ោងក្រោយការចាប់លោក កឹម សុខា នៅថ្ងៃទី៣ ខែកញ្ញា លោក យឹម សុវណ្ណ ប្រធានប្រតិបត្តិគណបក្សសង្គ្រោះ ជាតិក៏បានចាកចេញពីប្រទេសភ្លាមៗទៅ កាន់អាមេរិក និងកាណាដា ក្នុងរយៈពេល យូរ ទោះបីដឹងថាស្ថានការណ៍គណបក្ស កំពុងប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាក៏ ដោយ»។

បើតាមសម្តីរបស់ស្ត្រីម្នាក់ដែលធ្លាប់ទាក់ ទងគ្នាជិតស្និតជាមួយតំណាងរាស្ត្រខេត្ត បន្ទាយមានជ័យឈ្មោះ យន្ត ថារ៉ូ បាន បង្ហើបឱ្យដឹងនៅក្នុងគណបក្សថា លោក យន្ត ថារ៉ូ កាលថ្ងៃទី៥ ខែកញ្ញាបានរត់ភៀស ខ្លួនឆ្លងដែនទៅសម្ងំសុខយ៉ាងប្រញាប់ ប្រញាល់ ដើម្បីរង់ចាំមើលសភាពការណ៍ ល្អទើបវិលត្រឡប់មកក្នុងប្រទេសវិញ។

NKD-36x6_outline

ទន្ទឹមនឹងនេះ តាមសម្តីក្រុមគ្រួសាររបស់ យុវជនម្នាក់ក្នុងចំណោមសកម្មជនគណ បក្សសង្គ្រោះជាតិ១៥នាក់ ដែលធ្លាប់បាន ទៅទទួលការបណ្តុះបណ្តាលនៅប្រទេស ឥណ្ឌូនេស៊ី អំពីជំនាញក្នុងការធ្វើបដិវត្ត ពណ៌ រៀបចំដោយអង្គការ IRI និង CANVAS បានឲ្យដឹងថា «កូនគាត់ និងយុវជន ទាំង១៤នាក់ទៀតបានទទួលបញ្ជាពីឈ្មោះ ហ៊ីង សុខសាន្ត ឲ្យរត់គេចខ្លួនចេញពីស្រុក ខ្មែរជាបន្ទាន់ ព្រោះអ្នកទាំងអស់នេះគឺជា មុខសញ្ញាសាក្សីដ៏សំខាន់នៃសំណុំរឿង ក្បត់ជាតិ»។

ម៉្យាងវិញទៀត បើតាមការបញ្ជាក់ពីសាច់ ញាតិក្រុមគ្រួសារលោក កឹម សុខា គឺ «….. កឹម មនោវិទ្យា ក៏មិនទាន់ហ៊ានត្រឡប់ចូល ស្រុកវិញដែរ តាំងពីលោក កឹម សុខា ត្រូវ បានចាប់ខ្លួន…»។ បើតាមការរៀបរាប់របស់ សមាជិកគណៈកម្មាធិការនាយកម្នាក់ក្នុង កូតាបក្ស សម រង្ស៊ី បានបង្ហើបឲ្យដឹងថា «…. កឹម មនោវិទ្យា អាចជំពាក់វ័ណ្ឌកហើយ ព្រោះទាំងពីរនាក់បងប្អូនគឺជាតំណាងឲ្យ កឹម សុខា ក្នុងការឃុបឃិតជាមួយបរទេស ដឹកនាំចាត់ចែង និងអនុវត្តផ្ទាល់នូវរាល់ បញ្ជា និងផែនការក្បត់ជាតិ»។

មន្ត្រីជាន់ខ្ពស់នគរបាលជាតិមួយរូបដែល ថ្លែងសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា «សមត្ថកិច្ចនឹងបន្តការស៊ើបអង្កេតស្វែងតាម ចាប់ខ្លួនជនមុខសញ្ញាពាក់ព័ន្ធតាមដីកា តុលាការមកផ្តន្ទាទោសបន្តទៀតទោះបីមុខ សញ្ញាទាំងអស់នោះរត់គេចខ្លួនទៅក្រៅ ប្រទេសក៏ដោយ។ ឥឡូវនេះបក្សសង្គ្រោះ ជាតិគ្មាននៅសល់អ្វីទេ ក្រៅពីរង់ចាំអ៊ុត មើលជោគវាសនាថា តើត្រូវរំលាយឬក៏ត្រូវ បន្តជីវិតតទៅទៀត…» នេះហើយពិតជា ចំណេះជិះកឯង ម្យ៉ាងវិញទៀតបើហ៊ានតែ កៀងគរកម្លាំងមកធ្វើបាតុកម្មជួយ កឹម សុខា វានឹងកាន់តែទទួលវាសនាអាក្រក់ ថែមទៀត៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print