ខេត្តព្រះសីហនុ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រ១៥១-១៥២ ស្ថិតនៅក្នុងភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ រវាងរថយន្តឡិចស៊ីសបុកគ្នាជាមួយរថយន្តកូរ៉េដឹកទឹកកកក្នុងទិសដៅស្របគ្នា ។
សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង៥៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ រវាងរថយន្តម៉ាក ឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ព្រះសីហនុ2A-4441 ក្នុងទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ ។ លុះធ្វើដំណើរមក ដល់ចំណុចខាងលើបានបុកពីខាងក្រោយរថយន្តកូរ៉េដឹកទឹកកក១គ្រឿង ក្នុងទិសដៅស្របគ្នា ។
សមត្ថកិច្ចបន្តថា ករណីគ្រោះថ្នាក់ចរាចរខាងលើនេះបណ្ដាលបុរសជនជាតិចិនម្នាក់ ដែល ជិះក្នុងរថយន្តឡិចស៊ីសបានស្លាប់នៅនឹងកន្លែង ។ ចំណែកអ្នកបើកបររថយន្តទាំង២គ្រឿង បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។
មធ្យោបាយធ្វើដំណើរទាំង២គ្រឿង សមត្ថកិច្ចបានស្ទូចយកចេញមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដើម្បីបន្តដោះស្រាយគ្នាតាមច្បាប់ ៕ ជាយក្រុង