លោកស្រី​ យី​ង​ឡាក់​ ប្រឆាំង​នឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោកស្រី

ចែករំលែក៖

​សារព័ត៌មាន​ Bangkokpost​ បាន​ផ្សាយ​ថា​ រដ្ឋាភិបាល​ថៃ​មាន​គម្រោង​ដកហូត​ទ្រព្យសម្បត្តិ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​លោកស្រី​យី​ង​ឡាក់​ស៊ី​ណា​វ៉ា​ត្រា​ សម្រាប់​យក​ទៅ​សង​សំណង​ ខូចខាត​ដោយ​ដារ​តែ​កម្មវិធី​ផ្តល់​ជំនួយ​ទិញ​ស្រូវ​អង្ករ​របស់​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី ​។​

mOzXMziq

​ឧបនាយករដ្ឋមន្ត្រី​ថៃ​ លោក​ Wissanu​ Krea​ ngam​ បាន​បកស្រាយ​ថា​ ច្បាប់​ខាងលើ​ត្រូវ​អនុវត្ត​ពឹងផ្អែក​ទៅ​លើ​ការ​ស្រាវជ្រាវ​របស់​គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​ NACC​ ក្នុង​នោះ​ បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​របស់​លោកស្រី​យី​ង​ឡាក់​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​គោលនយោបាយ​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ត្រូវ​ខាតបង់​ ។​

​ភ្លាមៗ​នោះ​ លោកស្រី​យី​ង​ឡាក់​ ក៏​បាន​ប្រតិកម្ម​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី​ថា​ រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​សកម្មភាព​ដូច​ជា​តុលាការ​ ។​ លោកស្រី​យី​ង​ឡាក់​ បញ្ជាក់​ថា​ រ​ដ្ឋា​ ភិ​បាល​ត្រូវ​តែ​បញ្ជូន​សំណុំរឿង​នោះ​ទៅ​កាន់​តុលាការស៊ីវិល​ ជា​ជាង​អនុវត្ត​ដោយ​ខ្លួនឯង​។​ លោកស្រី​ក៏​បាន​ស្នើ​ដល់​រដ្ឋាភិបាល​មិន​ត្រូវ​ដកហូត​ទ្រព្យសម្បត្តិ​របស់​លោកស្រី​ដែល​បាន​មក​ដោយ​កម្លាំង​ញឹ​ស​ឈាម​នោះ​ឡើយ​ ហើយ​ត្រូវ​តែ​បញ្ជូន​ទៅ​កាន់​តុលាការ​ជាន់ខ្ពស់​កាត់ក្តី​ទៅ​តាម​ផ្លូវច្បាប់​ ។​

​លោកស្រី​យី​ង​ឡាក់​ សរសេរ​នៅ​ក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​កថា​ «​ខ្ញុំ​ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ដោយសារ​តែ​ទីប្រឹក្សា​ផ្លូវច្បាប់​របស់​រដ្ឋាភិបាល​បាន​ប្រកាស​ថា​ ឲ្យ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោកស្រី​សង​សំណង​ជា​រឿង​មិន​ត្រឹមត្រូវ​ ហើយ​រឿង​នេះ​ ចាំបាច់​ត្រូវ​តែ​បញ្ជូន​ទៅ​កាន់​តុលាការស៊ីវិល​កាត់ក្តី​ទើប​មាន​តម្លាភាព​»​ ៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print