ម៉ូតូនិងម៉ូតូដួលចូលរថយន្ត បណ្តាលអោយម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

កណ្ដាល៖ មនុស្សម្នាក់ស្លាប់បាត់បងជីវិតយ៉ាងអណោច អធ័មនិង២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យដួលត្រូវរថយន្តបើកមកពីក្រោយកិនកាលពីវេលាម៉ោង១៥និង ១០នាទី ថ្ងៃច័ន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ ស្ថិតក្នុងភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

នគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ន ភារុន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិបទសន្រ្ទា ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង (រងរបួសធ្ងន់) ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ1BA -2151 រួមដំណើរជាមួយគ្នា២នាក់ ទី១-ឈ្មោះ ឈួន ផលលាប ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(រងរបួសធ្ងន់ និងទី២-ឈ្មោះ គឿន គីម ភេទប្រុស អាយុ៣៥ឆ្នាំនៅភូមិជយ័តូច ឃុំជយ័ធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ស្លាប់បាត់បង់ជីវិត) ។ ចំណែកឯម៉ូតូបង្កមិនស្គាល់ម៉ាកបើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើករត់គេចខ្លួនក្រោយពេលកើតហេតុ ។

ប្រភពដដែលបានឲ្យដឹងថា មុនពេលកើតហេតុសាក្សីបានឃើញអ្នកជិះម៉ូតូបង្កមិនស្គាល់អត្តសញ្ញាណ ជិះតាមបណ្ដោយផ្លូវពីកើតទៅលិច ដោយល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែអ្នកជិះម៉ូតូបង្កបានវ៉ាជែងម៉ូតូជនរងគ្រោះកំពុងជិះនៅខាងមុខស្របទិសគ្នា តែវ៉ាមិនផុតក៏រេចង្កូតទៅប៉ះដៃចង្កូតម៉ូតូជនរងគ្រោះ បណ្ដាលឲ្យដួលបោកទៅលើផ្លូវ ខណៈនោះមានរថយន្តបើកមកពីក្រោយឈប់មិនទាន់ក៏បានកិនជនរងគ្រោះស្លាប់ម្នាក់និងរបួសធ្ងន់២នាក់តែម្ដង រីឯម៉ូតូនិងរថយន្តបានបើករត់គេចខ្លួនបាត់ស្រម៉ោល ។

ក្រោយពីមានហេតុការណ៏កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ដោយឡែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ចំពោះសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print